ព័ត៌មានអន្ដរជាតិ
រថយន្តក្រុងដឹកអ្នកដំណើរឥណ្ឌា ក្រឡាប់ឆេះ ស្លាប់មនុស្ស ២៥នាក់
មនុស្សចំនួន២៥នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសនៅភាគខាងលិចប្រទេសឥណ្ឌា ពេលដែលរថយន្តក្រុងមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍ហើយក៏ឆេះ លើផ្លូវល្បឿនលឿន កាលពីព្រឹកថ្ងៃសៅរ៍ថ្ងៃទី១ខែកក្កដា។
មន្ត្រីប៉ូលិសជាន់ខ្ពស់ឈ្មោះ Baburao Mahamuni បានប្រាប់ AFP ថា រថយន្តក្រុងនេះ កំពុងធ្វើដំណើរទៅកាន់ទីក្រុង Pune នៅពេលវាបុកបង្គោលភ្លើង ហើយក្រឡាប់ឆេះ។ មានមនុស្សប្រហែល៣០ទៅ៣៥នាក់នៅក្នុងរថយន្ត។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរបស់រដ្ឋ Maharashtra លោក Girish Mahajan បានប្រាប់អ្នកយកព័ត៌មានថា អ្នកបើកបរត្រូវចាប់ខ្លួន ដើម្បីសាកសួរ។ តៃកុងនិយាយថា កង់រថយន្តបានផ្ទុះ បន្ទាប់មកវាទៅបុកបង្គោលភ្លើង ប៉ុន្តែមានការសង្ស័យថា គាត់ប្រហែលងងុយដេកទើបបង្កឲ្យមានគ្រោះថ្នាក់។
គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតានៅឥណ្ឌា ព្រោះប្រទេសនេះ មិនសូវមានផ្លូវល្អឡើយនៅតាមទីជនបទ។
ប្រទេសនេះរួមចំណែក១១%នៃចំនួនអ្នកស្លាប់លើដងផ្លូវសរុបទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយក្នុងឆ្នាំ២០២១។
របាយការណ៍ខាងលើបានប៉ាន់ប្រមាណថា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៥ម៉ឺននាក់នៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ ឬម្នាក់រៀងរាល់៤នាទីម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌា ជួបហេតុការណ៍រន្ធត់មួយទៀត ក្រោយសោកនាដកម្ម រថភ្លើងបុកគ្នា (មានវីដេអូ)
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់