Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកម្តាយរបស់យុវជនវ័យ១៧ឆ្នាំដែលត្រូវប៉ូលីសបារាំងបាញ់សម្លាប់ អាចជាប់ទោស

បានផុស

នៅ

ឪពុកម្តាយរបស់យុវជនអាយុក្រោម ១៧ ឆ្នាំនៅប្រទេសបារាំង ដែលត្រូវប៉ូលីសបាញ់សម្លាប់ អាចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង លោក Eric Dupond-Moretti កាលពីថ្ងៃសៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ឪពុកម្តាយដែលមិនមើលថែកូន ហើយទុកឱ្យកូនដើរលេងពេលយប់ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣២៧០០ ដុល្លារ។

លើសពីនេះ អ្នកដែលពាក់ព័ន្ធនឹងការតវ៉ា​ ត្រូវបានរៀបចំជាមុននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចនេះអាជ្ញាធរ អាចស្នើសុំអាសយដ្ឋាន IP របស់ពួកគេបាន ដើម្បីចាត់ការតាមផ្លូវច្បាប់។

ដើមហេតុនៃបាតុកម្ម គឺដោយសារកាលពីថ្ងៃ ២៧ មិថុនា​ ពេលយប់ មានកុមារអាយុ ១៧ឆ្នាំម្នាក់​ ត្រូវបានប៉ូលីសត្រួតពិនិត្យចរាចរណ៍បាញ់សម្លាប់ ដែលបានបង្កឱ្យមានកំហឹងពេញប្រទេសបារាំង។

គួរបញ្ជាក់ថា នៅក្នុងការតវ៉ា មានមនុស្សជិត ១៥០០ នាក់ ត្រូវបានចាប់ឃុំ ហើយមន្ត្រីប៉ូលីសជាង ២០០ នាក់បានរងរបួសនៅក្នុងការតវ៉ា៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម