Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយ​បកលើ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់រុស្ស៊ីខ្លះមកវិញពីសំណាក់កងម្លាំងទីក្រុងកៀវ ទទួលរងបរាជ័យ ដោយសារតែប្រទេសលោកខាងលិច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ លោក Zelensky បានអះអាងថា “ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានធ្វើឡើងកាលពីដើមខែមិថុនា ត្រូវបានបំផ្លាញគ្មានសល់ ព្រោះតែកាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិច មកដល់ទឹកដីអ៊ុយក្រែនយឺតពេលពេក” ។

លោក Zelensky បានឲ្យដឹងទៀតថា “យើង​បញ្ឈប់ប្រតិបត្តិការវាយបកទៅលើរុស្ស៊ី ​ព្រោះ​យើង​មិន​អាចមានសមត្ថភាពទៅមុខទៀតនោះទេ ដោយសារតែយើងមិនមានកាំភ្លើងធំដើម្បីបាញ់តតាំងជាមួយសត្រូវ ។ ទន្ទឹមនោះ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏នឹងត្រៀមបង្ហាញលទ្ធផលមិនទទួលបានផ្លែផ្កា នៅលើសមរភូមិប្រយុទ្ធមួយនេះផងដែរ មុនពេលមេដឹកនាំអង្គការណាតូកោះប្រជុំគ្នានៅទីក្រុងវីនីញូស ប្រទេសលីទុយអានី នាថ្ងៃទី១១ ខែកក្កដា” ។

ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មាន Financial Times ក៏បានចុះផ្សាយដែរថា មន្ត្រីលោកខាងលិចមិនចាប់អារម្មណ៍ចំពោះការអនុវត្តរបស់អ៊ុយក្រែននៅលើសមរភូមិនេះឡើយ ។ ម្យ៉ាងទៀតការបន្តគាំទ្ររបស់លោកខាងលិចទៅលើរដ្ឋាភិបាលទីក្រុងកៀវក៏មើលទៅតាមកាលៈទេសៈផងដែរ ជាពិសេសលុះត្រាតែប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងមួយចំនួនរបស់រុស្ស៊ីកាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែមិនបានសម្រេចគោលដៅណាមួយឡើយ ជាពិសេសការវាយលុកលើដីគោក ដោយសារតែផ្ទៃដីអ៊ុយក្រែនប្រមាណ ២០ ម៉ឺនគីឡូម៉ែត្រដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីត្រូវបានដាក់ពង្រាយមីន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ធនាគារពិភពលោក ដឹងហើយថា លុយដែលឲ្យ អ៊ុយក្រែន ខ្ចី នឹងមិនបាន ត្រឡប់មកវិញឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម