Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ដាក់ពន្ធនាគារកុបករ ខណៈប៉ូលិស ចាប់ខ្លួនមនុស្សជិត ៣០០០នាក់

បានផុស

នៅ

កុបករប្រហែល ៥០ នាក់ ដែលភាគច្រើនជាយុវជន ត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងទីក្រុងប៉ារីស និងហ្គ្រីណូបល ដោយសារចូលរួមក្នុងរលកនៃភាពអនាធិបតេយ្យ ដែលកើតឡើង បន្ទាប់ពីប៉ូលិសបាញ់សម្លាប់ក្មេងជំទង់ម្នាក់កាលពីដើមសប្តាហ៍មុន ខណៈគិតត្រឹមពេលនេះ មនុស្សជាង ២,៨០០ នាក់ហើយត្រូវបានចាប់ខ្លួន។

(រូបថត៖ NYT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Le Monde បានរាយការណ៍ថា ជន​សង្ស័យ​ ៥ ​នាក់ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​បះបោរ​ដោយ​ហិង្សា​លើ​មន្ត្រី​ប៉ូលិស ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ។ បើទោះជាយ៉ាងនេះក្ដី អ្នកទាំង ៥ មិនបានសារភាពទោសកំហុសនោះទេ ប៉ុន្តែបន្ទាប់ពីការពិចារណាត្រឹមតែ ១៥ នាទីប៉ុណ្ណោះ តុលាការក៏បានសម្រេចកាត់ទោសមនុស្ស ៣ នាក់ឲ្យជាប់ពន្ធនាគារ, ម្នាក់ទទួលបានការព្រមាន ខណៈម្នាក់ទៀតបានរួចទោស ។

ទន្ទឹមនោះ ការកាត់ទោសធ្ងន់ធ្ងរបំផុត គឺផ្តល់ទៅឲ្យបុរសអាយុ ២២ ឆ្នាំម្នាក់ ឈ្មោះ Amaury ដែលបានគប់ដុំថ្មដាក់មន្រ្តីប៉ូលិសចេញពីដំបូលផ្ទះមួយកន្លែង ។

(រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ ស្ថានីយ៍វិទ្យុ France Info បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដាថា កុបករ ៣ នាក់នៅក្នុងទីក្រុងហ្គ្រីណូបល ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ៣ ទៅ ៤ ខែផងដែរ ។

ដោយឡែកយោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្សជាង ២,៨០០ នាក់ពីបទកុបកម្ម ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មក ​បន្ទាប់​ពី​ប៉ូលិសបាញ់​សម្លាប់​យុវជន​ម្នាក់​ដែល​មិន​ព្រម​សហការ​នៅ​ភ្លើងស្តុប​ក្នុង​ទីក្រុង ណង់ទែរ ។

(រូបថត៖ AP)

មិនយូរប៉ុន្មាន ការតវ៉ា​បានប្រែ​ក្លាយទៅជា​អំពើហិង្សា​ និងរីក​រាលដាល​ពាសពេញ​ប្រទេស ថ្វីបើមន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​បាញ់ប្រហារ​ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ក៏ដោយ​។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃសៅរ៍បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុក ទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយសារតែភាពចលាចលនៅតែបន្តកើតមាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ តែលោក Macron បែរជារាំធ្វើព្រងើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម