Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញចង្អុលទៅមូលហេតុមួយទៀត ធ្វើឲ្យយាន Titan ផ្ទុះ

បានផុស

នៅ

បើតាមការលើកឡើងរបស់សាស្ត្រាចារ្យផ្នែកមេកានិច និងវិស្វកម្មសមុទ្រនៃសាកលវិទ្យាល័យ Plymouth លោក Jasper Graham-Jones ប្រាប់ទៅកាសែត Business Insider កាលពីចុងសប្តាហ៍ថា ការផ្ទុះយានជ្រមុជទឹក Titan ភ្លាមៗបន្ទាប់ពីការចុះមហាសមុទ្រ ក្នុងដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកកាលពីខែមុន ទំនងជាដោយសារតែ ស្នាមប្រេះតូចៗនៅតួយាន ដែលជាហេតុបណ្តាលឲ្យវាមិនអាចទប់ទល់នឹងសម្ពាធបាន ។

លោក Jasper Graham-Jones (LinkedIn)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Graham-Jones និយាយថា ការធ្វើដំណើរចុះទឹកកាន់តែជ្រៅ បានបង្កើតជាស្នាមប្រេះតូចៗនៅក្នុងសម្ភារ ធ្វើឲ្យយានរងសម្ពាធបន្តិចម្តងៗ រហូតធ្វើឲ្យវាផ្ទុះ។

បំណែកយានជ្រមុជទឹក Titan ត្រូវបានស្រង់ឡើងគោក ដោយឆ្មាំឆ្នេរសមុទ្រកាណាដាក្នុងទីក្រុង Newfoundland កាលពីដើមសប្តាហ៍មុន ដើម្បីឲ្យអ្នកជំនាញ និងអ្នកត្រួតពិនិត្យផ្សេងទៀត មើលឃើញផ្ទាល់ភ្នែកចំពោះយានទេសចរណ៍បាតសមុទ្ររបស់ក្រុមហ៊ុន OceanGate។

(រូបថត៖ India Post)

គួរបញ្ជាក់ជាថ្មី យានជ្រមុជទឹក Titan បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់មេ​ នៅផ្ទៃខាងលើ ពោលគឺរយៈពេលជាងមួយម៉ោង បន្ទាប់ពីចេញដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិកនៅថ្ងៃទី១៨ ខែមិថុនា ។

ទីបំផុត បំណែកយាន ត្រូវបានរកឃើញនៅ ៤ ថ្ងៃក្រោយមក ហើយអ្នកដំណើរ ៥ នាក់ដែលជិះក្នុងនោះ ស្លាប់ទាំងអស់ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush និងមនុស្ស ៤ នាក់ផ្សេងទៀត ដែលបានចំណាយប្រាក់ ២៥ ម៉ឺនដុល្លារក្នុងម្នាក់ សម្រាប់ការចុះទៅទស្សនាខ្មោចកប៉ាល់ទីតានិក ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ យានជ្រមុជទឹក Titan នឹងត្រូវគេផ្គុំឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម