ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ៖ គ្រប់គ្នានៅតែអាចទៅមើលខ្មោចកប៉ាល់ទីតានិកដដែល
អ្នកជំនាញខាងកប៉ាល់ទីតានិកជនជាតិអាមេរិកម្នាក់ជឿជាក់ថា ភ្ញៀវទេសចរនៅតែអាចបន្តការទស្សនាខ្មោចកប៉ាល់នេះបាន ទោះបីជាមានហេតុការណ៍ផ្ទុះយានជ្រមុជទឹក Titan កាលពីខែមិថុនាក៏ដោយ ។

អ្នកស្រី Jessica Sanders ប្រធានក្រុមហ៊ុន Royal Mail Ship Titanic មានប្រសាសន៍ឥតស្ទាក់ស្ទើរថា “គ្រប់គ្នាគួរតែអាចបន្តទៅមើលខ្មោចកប៉ាល់ទីតានិកបានដដែល មិនមែនមានតែសេដ្ឋី យោធា ឬអ្នកផលិតភាពយន្តទេដែលអាចចុះទៅក្រោមសមុទ្រនោះ ព្រោះវាមិនប៉ះពាល់អ្វីឡើយ ដោយសារតែសោកនាដកម្មថ្មីៗនេះបានបញ្ចប់ទៅហើយ” ។

ទន្ទឹមនោះ អ្នកស្រី Jessica ត្រូវបានគេស្គាល់ថាជាមិត្តរួមការងារនឹងលោក Paul Henri Nargeolet អ្នករុករកជនជាតិបារាំងវ័យ ៧៧ ឆ្នាំ ជាជនរងគ្រោះម្នាក់ក្នុងចំណោម ៥ នាក់ដែលរួមមាន មហាសេដ្ឋីអង់គ្លេស Hamish Harding នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush មហាសេដ្ឋីប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសវ័យ ១៩ ឆ្នាំឈ្មោះ Suleman Dawood ។

គួរបញ្ជាក់ជាថ្មីថា យានជ្រមុជទឹក Titan បានផ្ទុះក្រោមបាតសមុទ្រ អំឡុងពេលចុះទៅមើលខ្មោចកប៉ាល់ទីតានិក ហើយឆ្មាំឆ្នេរសមុទ្រអាមេរិកប្រកាសរកឃើញបំណែកនៃកម្ទេចកម្ទីរបស់យាន និងបំណែកសាកសពកាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកជំនាញសន្និដ្ឋានថា សពអ្នកស្លាប់ក្នុងយាន Titan អាចត្រូវត្រីឆ្លាមស៊ី គ្មានថ្ងៃរកឃើញឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ