Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី អាមេរិក មួយរូបទៀតនឹងទៅទស្សនកិច្ចនៅ ចិន បន្ទាប់ពីលោក Blinken

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើដំណើរទៅចិននេះ ធ្វើតាមការណែនាំរបស់លោកប្រធានាធិបតី Joe Biden បន្ទាប់ពីជំនួបរបស់លោកជាមួយប្រធានាធិបតីចិន Xi Jinping កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងចិនលើបញ្ហាជាច្រើន រួមទាំងពិភពលោកផងដែរ ។

ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ច​នេះទៀតសោត លោកស្រី Yellen ក៏នឹងពិភាក្សាជាមួយមន្ត្រីសំខាន់ៗចិនអំពីសារៈសំខាន់រវាងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរក្នុងពិភពលោក ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពប្រសើរឡើង​ ក៏ដូចជាបន្ថូរបន្ថយកង្វល់របស់ពិភពលោកជាដើម ។

ចំពោះដំណើរទស្សនកិច្ចនេះដែរ លោកស្រី Yellen នឹង​ក្លាយ​ជា​សមាជិក​ទី​ពីរ​នៃ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋបាលលោក Biden ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​លោក Antony Blinken ដែល​បាន​ធ្វើ​ដំណើរ​ទៅ​​ទីក្រុងប៉េកាំងកាលពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី១៩ ខែ​មិថុនា ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែយ៉ាប់យ៉ឺនក្នុងអាណត្តិរដ្ឋបាលលោក Donald Trump ជាពិសេសសង្គ្រាមពាណិជ្ជកម្ម ហើយចាប់តាំងពីពេលនោះមក ភាពតានតឹងនៅតែបន្តកើតឡើង​ ដោយសារតែជម្លោះលើកោះតៃវ៉ាន់ និងការចោទប្រកាន់ពាក់ព័ន្ធបាឡុងចារកម្មចិនដែលហោះលើទឹកដីអាមេរិក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

ចុចអាន ៖ Telegram នឹងបន្ថែមមុខងារថ្មី អ្នកប្រើប្រាស់អាច Add Story ហើយពិសេស ជាង Facebook ទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម