Connect with us

ព័ត៌មានអន្ដរជាតិ

នៅសល់ជនសង្ស័យប្រដាប់អាវុធ ៥ នាក់ទៀត វៀតណាម មិនទាន់ចាប់បាន ក្រោយរត់ចេញពីខេត្តជាប់ កម្ពុជា

បានផុស

នៅ

វៀតណាមនៅតែបន្តតាមចាប់ខ្លួនជនសង្ស័យប្រដាប់អាវុធចំនួន ៥ នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៩ នាក់នៅឯការិយាល័យរដ្ឋបាលក្នុងខេត្ត Dak Lak ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមុន ។

ប៉ូលិសនៅក្នុងខេត្ត Dak Lak បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមប្រដាប់អាវុធដែលរត់គេចខ្លួនទាំង ៥ នាក់ដែលរួមមានឈ្មោះ Y Khing Lieng អាយុ ៣១ ឆ្នាំ, Nay Yen អាយុ ៥៣ ឆ្នាំ, Y Ju Nie អាយុ ៥៥ ឆ្នាំ, Nay Tam អាយុ ៤៩ ឆ្នាំ និង Nay Duong អាយុ ៥៥ ឆ្នាំកំពុងស្ថិតនៅក្នុងការស្វែងរកតាមចាប់ខ្លួន បន្ទាប់ពី​អាជ្ញាធរ​បានចោទប្រកាន់ពួកគេពីបទប្រព្រឹត្តអំពើភេរវកម្ម ។

អាជ្ញាធរ​បាន​និយាយទៀត​ថា បច្ចុប្បន្នអ្នក​ទាំង ​៥​ នាក់​នោះ​បាន​រត់​គេច​ខ្លួនចេញពី​ខេត្ត​ Dak Lak រួច​ហើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានតម្រុយថាពួកគេសំងំលាក់ខ្លួននៅទីណា ខណៈអាជ្ញាធរបានជូនដំណឹងថា ​អ្នក​ណាក៏ដោយក៏​មាន​សិទ្ធិ​ចាប់ជនសង្ស័យប្រដាប់អាវុធទាំងនោះ​យក​ទៅឲ្យសមត្ថកិច្ចដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ក្រុមប្រដាប់អាវុធចំនួន ២ បានបើកការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur និង Ea Tieu ដោយបានសម្លាប់មន្ត្រី ប៉ូលិស និងជនស៊ីវិលចំនួន ៩ នាក់ ខណៈ រហូតមកដល់ពេលនេះ ជនសង្ស័យប្រមាណ ៩០ នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងអំពើភេរវកម្មផងដែរ ។

ក្នុង​ចំណោមជនសង្ស័យទាំងនោះ គឺមាន​ម្នាក់​ជា​សមាជិក​នៃ​អង្គការភេរវកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ហើយពួកគេ​ទទួលបាន​ការ​ណែនាំ​ពី​អង្គការ​ ដើម្បី​​ចូលមក​ប្រទេស​វៀតណាម និង​ធ្វើ​ការ​វាយ​ប្រហារនេះតែម្ដង ជាពិសេសអង្គការថែមទាំងបានសន្យានឹងនាំពួកគេទៅក្រៅប្រទេស និងផ្ដល់លុយឲ្យពួកគេក្លាយជាអ្នកមាន ឲ្យតែសម្លាប់អ្នកណានៅចំពោះមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយ បកលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម