ព័ត៌មានអន្ដរជាតិ
លោក Macron ៖ “ធ្វើយ៉ាងណាក៏ដោយឲ្យតែស្ដារសណ្ដាប់ធ្នាប់ បារាំង បានឡើងវិញ”
ប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីមួយចំនួនកាលពីយប់ថ្ងៃអាទិត្យ បានអំពាវនាវឲ្យពួកគេធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីស្តារសណ្តាប់ធ្នាប់នៅក្នុងប្រទេសបារាំង ចំពេលមានចលាចលដែលកំពុងបន្តកើតមានឡើង ។

ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅវិមាន Elysee លោក Macron បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី Elisabeth Borne រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីយុត្តិធម៌ ធ្វើយ៉ាងណាធ្វើទៅឲ្យតែស្តារសណ្តាប់ធ្នាប់នៅក្នុងប្រទេសបារាំងបានឡើងវិញ ។
ទន្ទឹមនោះ លោក Macron ក៏បាននិយាយផងដែរថា រដ្ឋាភិបាលបារាំងត្រូវតែបន្តគាំទ្រមន្ត្រីអនុវត្តច្បាប់ និងសមាជិកនៃទីភ្នាក់ងារពិសេសដែលត្រូវបានប្រមូលផ្តុំក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ហើយលោកក៏គ្រោងនឹងជួបអភិបាលក្រុងដែលរងផលប៉ះពាល់ដោយកុបកម្មជាង ២២០ នាក់នៅវិមាន Elysee នាថ្ងៃអង្គារនេះផងដែរ ។

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយកាលពីថ្ងៃសុក្រថា មន្ត្រីអនុវត្តច្បាប់ជាង ៤៥,០០០ នាក់រួមទាំងអង្គភាពពិសេសបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកុបកម្មនៅបារាំង ខណៈដែលមន្ត្រីប៉ូលិស និងកងកម្លាំងប្រដាប់អាវុធជាង ៣០០ នាក់បានរងរបួសនៅក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃភាពចលាចលនៅក្នុងប្រទេស ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានជំរុញឲ្យរដ្ឋាភិបាលបារាំង ធ្វើការដោះស្រាយបញ្ហាឲ្យស៊ីជម្រៅនៃការរើសអើងជាតិសាសន៍ និងការរើសអើងក្នុងការអនុវត្តច្បាប់ បន្ទាប់ពីយុវជនម្នាក់ឈ្មោះ Nahel Merzouk អាយុ ១៧ ឆ្នាំត្រូវប៉ូលិសបាញ់សម្លាប់ក្នុងប្រទេសបារាំង ។

Nahel ត្រូវបានប៉ូលិសបាញ់សម្លាប់នៅតំបន់ Nanterre ជាយក្រុងប៉ារីសកាលពីសប្ដាហ៍មុន បន្ទាប់ពីរូបគេមិនគោរពច្បាប់ចរាចរណ៍ ខណៈមន្ត្រីប៉ូលិសដែលប្រព្រឹត្តទង្វើនេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងកំពុងត្រូវបានឃុំខ្លួនផងដែរ ។
ចាប់តាំងពីពេលនោះមក កុបកម្មបានផ្ទុះមានឡើងនៅទូទាំងប្រទេស ខណៈក្រុមបាតុករបានប្រើអំពើហិង្សា ក៏ដូចជាប៉ះទង្គិចជាមួយប៉ូលិស ហើយបានដុតបំផ្លាញអគារសាធារណៈ និងរថយន្តផងដែរ ខណៈរហូតមកដល់ពេលនេះបាតុកររាប់រយនាក់ត្រូវបានចាប់ឃុំខ្លួន និងដាក់ពន្ធនាគារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កុបករនៅបារាំង ចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ