ព័ត៌មានអន្ដរជាតិ
ចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នារាប់ខែរឿងប្រធានសភា ចុងក្រោយតំណែងនេះ បានទៅបក្សផ្សេង
គណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ បានព្រមព្រៀងគ្នាឲ្យមេដឹកនាំគណបក្ស ប្រាឆាឆាត លោក Wan Muhammad Nor Matha ធ្វើជាប្រធានសភា ដោយគណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ នឹងទទួលបានកៅអីអនុប្រធានសភាម្នាក់មួយ។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃចន្ទទី៣ខែកក្កដាថា ភាគីទាំងពីរ បានឯកភាពគ្នាឲ្យលោក Wan Muhammad Nor ធ្វើជាប្រធានសភា ខណៈគណបក្សចលនាឆ្ពោះទៅមុខ នឹងកាន់តំណែងអនុប្រធានសភាទីមួយ ចំណែកបក្សភឿថៃ ជាអនុប្រធានទីពីរ។
លោកបន្តថា “សម្ព័ន្ធមិត្តចម្រុះចំនួន៦បក្សផ្សេងទៀត ក៏បានគាំទ្រការសម្រេចចិត្តនេះផងដែរ ហើយកិច្ចព្រមព្រៀងនេះ គឺដើម្បីការរួបរួមគ្នាក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលបាននិងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព តែងតាំងខ្ញុំជានាយករដ្ឋមន្ត្រី” ។
លោក Pita ក៏បាននិយាយផងដែរថា គណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ នឹងធ្វើវិសោធនកម្មច្បាប់ លើកលែងទោសមនុស្សដែលត្រូវបានកាត់ទោសចំពោះការបញ្ចេញមតិនយោបាយ និងធ្វើកំណែទម្រង់ច្បាប់ទាក់ទងកងកម្លាំងប្រដាប់អាវុធ រួមទាំងច្បាប់អាជ្ញាសឹក និងសន្តិសុខផ្ទៃក្នុងផងដែរ។
ស្របពេលជាមួយគ្នានោះ មេដឹកនាំទី២នៃគណបក្សភឿថៃ លោក Phumtham Wechayachai និយាយថា លោកបានស្នើឲ្យលោក Wan Muhammad Nor ធ្វើជាប្រធានសភា ដោយសារតែមេដឹកនាំបក្សប្រាឆាឆាតរូបនេះ អព្យាក្រឹត ហើយសំណើនេះ គឺជាមធ្យោបាយឲ្យសម្ព័ន្ធមិត្ត បន្តការបង្កើតរដ្ឋាភិបាលរបស់ពួកគេ។
គួររម្លឹកឡើងវិញ គណបក្សចលនាឆ្ពោះទៅមុខនិងភឿថៃ បានឈ្លោះប្រកែកគ្នាក្រោយការបោះឆ្នោតសកល ពាក់ព័ន្ធរឿងតែងតាំងប្រធានសភា ដោយសារតែគណបក្សទាំង២ មិនដាច់ស្រេចគ្នាលើបេក្ខជនរៀងៗខ្លួន ខណៈកាលពីមុន គណបក្សចលនាឆ្ពោះទៅមុខ បានចុចឈ្មោះលោក Padipat Sunthiphada ធ្វើជាបេក្ខជនប្រធានសភារបស់ខ្លួន ខណៈគណបក្សភឿថៃ ចង់ឲ្យសមាជិកជើងចាស់របស់ខ្លួនគឺលោក Suchart Tancharoen មកកាន់តំណែងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទីបំផុត គណបក្សភឿថៃ យល់ព្រមឲ្យ ចលនាឆ្ពោះទៅមុខ កាន់កាប់តំណែងប្រធានសភា តែមានលក្ខខណ្ឌ

-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង