ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន មិនហ៊ានទិញអាវុធចិន ព្រោះខ្លាចអាមេរិក ខឹង
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Vitaly Deinega បានលើកឡើង ក្នុងអំឡុងកិច្ចពិភាក្សាអំពីសារសំខាន់នៃយន្តហោះគ្មានមនុស្សបើកសង្គ្រាមទំនើបថា ទីក្រុងកៀវ មិនហ៊ានទិញអាវុធរបស់ចិនឡើយ ដើម្បីកុំឲ្យអាមេរិកខឹង។

លោក Deinega បានប្រាប់សារព័ត៌មានអ៊ុយក្រែន Leviy Bereg កាលពីថ្ងៃចន្ទ ទី៣ ខែកក្កដាថា “យើងមិនអាចទិញអាវុធរបស់ចិនបានទេ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយសហរដ្ឋអាមេរិក”។
ខណៈមន្ត្រីរូបនេះកំពុងពិភាក្សាអំពីទាហានអ៊ុយក្រែនប្រើប្រាស់យន្តហោះចម្បាំង DJI Mavic ផលិតនៅចិន លោកពន្យល់ថា កងកម្លាំងទីក្រុងកៀវក៏មានយន្តហោះយ៉ាងច្រើនផងដែរ ដូច្នេះយើងមិនអាចទិញអ្វីស្រេចតែចិត្តបានទេ ព្រោះក្រសួងការពារជាតិ មានគោលជំហរក្នុងការទិញសព្វាវុធ។
ស្របពេលជាមួយគ្នានោះ លោកបានទទួលស្គាល់ថា បច្ចុប្បន្ន រុស្ស៊ីមានប្រៀបជាងអ៊ុយក្រែន បើនិយាយទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក ប៉ុន្តែទោះជាយ៉ាងណា ស្ថានការណ៍ក៏នឹងមានការប្រែប្រួលផងដែរ ។

លោកទទូចថា “យន្តហោះគ្មានមនុស្សបើក នឹងក្លាយជាកត្តាសំខាន់ក្នុងការប្រយុទ្ធនាពេលអនាគត ហើយអ៊ុយក្រែននឹងបម្រើជាប្រភពនៃការច្នៃប្រឌិតសម្រាប់លោកខាងលិច។ នាពេលអនាគត យើងនិងរុស្ស៊ី នឹងមានភាពខុសគ្នា ជាពិសេសគ្រឿងសឹកដែលលោកខាងលិចផ្តល់ជូនដល់ទីក្រុងកៀវ គឺនឹងល្អជាងអ្វីដែលទីក្រុងមូស្គូមានទៅទៀត”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងកាលពីថ្ងៃអាទិត្យហើយថា ប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់រុស្ស៊ីខ្លះមកវិញពីសំណាក់កងម្លាំងទីក្រុងកៀវ ត្រូវទទួលរងបរាជ័យ ដោយសារតែប្រទេសលោកខាងលិច។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ លោក Zelensky អះអាងថា “ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានធ្វើឡើងកាលពីដើមខែមិថុនា គឺត្រូវបានបំផ្លាញគ្មានសល់ ព្រោះតែកាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិច មកដល់ទឹកដីអ៊ុយក្រែនយឺតពេលពេក”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយ បកលើ រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ