ព័ត៌មានអន្ដរជាតិ
Tesla កើនភាគហ៊ុន បន្ទាប់ពីលក់ដាច់រថយន្តខុសពីការរំពឹងទុក
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៥ ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីរបាយការណ៍លក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុន កើនខ្លាំងរហូតដល់ជិតពាក់កណ្តាលខុសពីការរំពឹងទុករបស់អ្នកវិភាគ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា កំណត់ត្រាលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla មានចំនួន ៤៦៦,០០០ គ្រឿង ពោលកើនជិតទ្វេដងពីចំនួន ២៥៥,០០០ គ្រឿង ដែលបានចែកចាយលក់កាលពីត្រីមាសដំបូងនៃឆ្នាំនេះ ។
ទន្ទឹមនោះ កំណើននៃការលក់រថយន្តនេះ គឺដោយសារតែក្រុមហ៊ុនបានប្រកាសលក់បញ្ចុះតម្លៃកាលពីដើមឆ្នាំ ខណៈកាលពីដើមខែមេសា មហាសេដ្ឋី Elon Musk ប្រាប់វិនិយោគិនថា ការកាត់បន្ថយតម្លៃ កំពុងនាំឲ្យតម្រូវការរថយន្តមានច្រើនជាងសមត្ថភាពផលិតទៅទៀត ។

ប៉ុន្តែការបញ្ចុះតម្លៃទាបនេះ ក៏បានបង្អាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុនផងដែរ ហើយជាលទ្ធផលនៃការលក់នៅត្រីមាសទី ២ ក្នុងរយៈពេល ៥ លើកជាប់គ្នា គឺក្រុមហ៊ុនផលិតបានរថយន្តច្រើនជាងរថយន្តដែលបានចែកចាយ ពោលបានជិត ៤៨០,០០០ គ្រឿងឯណោះក្នុងត្រីមាសនេះ ។
ទោះយ៉ាងណា វិនិយោគិននៅតែមានសុទិដ្ឋិនិយមយ៉ាងខ្លាំងលើភាគហ៊ុន Tesla នៅឆ្នាំនេះ ហើយបើទោះជាបានបាត់បង់ភាគហ៊ុនអស់ ៦៥ ភាគរយនៅក្នុងឆ្នាំ ២០២២ ដែលជាប្រវត្តិសាស្ត្រដ៏អាក្រក់បំផុតរបស់ក្រុមហ៊ុនក៏ដោយ ប៉ុន្តែចូលដល់ឆ្នាំ ២០២៣ តម្លៃភាគហ៊ុនបានស្ទុះងើបឡើងវិញច្រើនជាង ២ ដងនៅក្នុងត្រីមាសទី ១ រហូតដល់ ១១២ ភាគរយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ Telegram នឹងបន្ថែមមុខងារថ្មី អ្នកប្រើប្រាស់អាច Add Story ហើយពិសេសជាង Facebook ទៅទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ