ព័ត៌មានអន្ដរជាតិ
អង់គ្លេស នឹងដំណើរការសេវាបូជាសពមនុស្សដោយប្រើទឹក នៅចុងឆ្នាំ ២០២៣
ចក្រភពអង់គ្លេសនឹងជ្រើសយកការបូជាសពមនុស្សដោយប្រើទឹក ដែលជាដំណើរការរំលាយសាកសពជាមួយទឹក និងសារធាតុគីមីអាល់កាឡាំង ដោយបន្សល់ទុកនូវតែឆ្អឹងប៉ុណ្ណោះ ។
ដំណើរការបូជាសពបែបនេះត្រូវបានបង្កើតឡើងដោយបុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Amos Herbert Hobson នៅឆ្នាំ ១៨៨៨ ក្នុងគោលបំណងកែច្នៃគ្រោងឆ្អឹងសត្វទៅជាជីសម្រាប់រុក្ខជាតិ ប៉ុន្តែឥឡូវនេះ គេប្រើវិធីនេះចំពោះមនុស្សដូចគ្នា ហើយខាងក្រោមនេះគឺជា ដំណាក់កាលនៃការបូជាសពមនុស្សដោយប្រើទឹក និងសារធាតុគីមីអាល់កាឡាំង៖
១. សាកសពត្រូវបានដាក់ចូលទៅក្នុងម៉ាស៊ីនមួយ ហើយបំពេញដោយទឹក និងប៉ូតាស្យូម-អ៊ីដ្រុកស៊ីត
២. បំពេញធុងសំពាធដោយល្បាយអាល់កាឡាំង
៣. គេកម្ដៅវាដល់ ១៥២ អង្សាសេ
៤. សារធាតុរាវដែលចេញពីសាកសពត្រូវបានធ្វើឲ្យត្រជាក់វិញនៅធុងមួយទៀត
៥. សារធាតុរាវរបស់សពប្រហែល ១,២៤៩ លីត្រ ត្រូវគេបង្ហូរចោល
៦. ចំណែកឯឆ្អឹងដែលនៅសល់ គេយកទៅកិនឲ្យក្លាយជាម្សៅទើបប្រគល់ជូនគ្រួសារវិញ ។
ចំណែកលក្ខណៈពិសេសនៃវិធីសាស្ត្របូជាសពខាងលើនេះ គឺប៉ះពាល់បរិស្ថានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងការបូជាសពទូទៅ ។ ជាការពិតណាស់ ការបូជាសពមនុស្សធម្មតា បញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត និងសារធាតុបំពុលជាច្រើនទៅក្នុងបរិយាកាស គឺស្មើនឹងឡានដែលធ្វើដំណើរបាន ៩៦៥ គីឡូម៉ែត្រឯណោះ ។
យ៉ាងណាមិញ តម្លៃនៃការបូជាសពដោយប្រើទឹកមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអ្នករៀបចំបុណ្យបានបង្ហើបថា វាមានតម្លៃប្រហាក់ប្រហែលការបូជាសព្វធម្មតាដែរទេ ៕
ប្រែសម្រួល៖ វារី
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»