Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញប្រទេសនិងដែនកោះ មានមនុស្សផឹកស្រាច្រើនបំផុត លើពិភពលោក

បានផុស

នៅ

​បើ​យោង​តាម​តួលេខ​ចងក្រង​ ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល (CIA) តាំងពីឆ្នាំ ២០១៩ មកបានបង្ហាញថា កោះ Cook គឺជាកន្លែង មានអ្នកផឹកស្រាច្រើនបំផុតលើពិភពលោក ពោលគឺ ជាមធ្យមមនុស្សម្នាក់ផឹកស្រា ១៣ លីត្រក្នុងមួយឆ្នាំ ឬស្មើនឹង ១០០ កែវ ។

(រូបថត៖ Sun)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យនេះត្រូវបានប្រមូល ជាផ្នែកមួយនៃកម្មវិធី World Factbook របស់ CIA ដែលផ្តល់ព័ត៌មានលម្អិតអំពីប្រជាសាស្រ្ត សម្រាប់ប្រទេស និងដែនកោះចំនួន ២៦៦ ។

ប្រទេសចំនួន ៣ ក្នុងចំណោមប្រទេស និងដែនកោះកំពូលទាំងប្រាំនៅក្នុងបញ្ជី គឺស្ថិតនៅតំបន់អឺរ៉ុបខាងកើត ដែលជាតំបន់ល្បីល្បាញដោយសារស្រាវូដការ ហើយមានអត្រាអ្នកញៀនស្រាខ្ពស់បំផុត ។ ជាឧទាហរណ៍ បុរសច្រើនជាងម្នាក់ ក្នុងចំណោម ១០ នាក់នៅប្រទេសឡាតវី និងលីទុយអានី គឺអត់គ្រឿងស្រវឹងមិនបាននោះទេ ។

(រូបថត៖ REX)

ខាងក្រោមនេះ គឺជាប្រទេសកំពូលទាំង១០ ដែលមានមនុស្សផឹកស្រាច្រើនបំផុត៖

  1. កោះ Cook                                 ១២.៩៧ លីត្រក្នុងមួយឆ្នាំ
  2. ប្រទេស ឡាតវី                            ១២.៩ លីត្រក្នុងមួយឆ្នាំ
  3. សាធារណរដ្ឋឆែក                        ១២.៧៣ លីត្រក្នុងមួយឆ្នាំ
  4. ប្រទេស លីទុយអានី                     ១១.៩៣ លីត្រក្នុងមួយឆ្នាំ
  5. ប្រទេស អូទ្រីស                           ១១.៩ លីត្រក្នុងមួយឆ្នាំ
  6. កោះ Antigua and Barbuda         ១១.៨៨ លីត្រក្នុងមួយឆ្នាំ
  7. ប្រទេស អេស្តូនី                           ១១.៦៥ លីត្រក្នុងមួយឆ្នាំ
  8. ប្រទេស បារាំង                            ១១.៤៤ លីត្រក្នុងមួយឆ្នាំ
  9. ប្រទេស ប៊ុលហ្គារី                        ១១.១៨ លីត្រក្នុងមួយឆ្នាំ
  10. ប្រទេស ស្លូវេនី                            ១១.០៥ លីត្រក្នុងមួយឆ្នាំ

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា មនុស្សប្រមាណ ២.៣ ពាន់លាននាក់នៅទូទាំងពិភពលោក គឺត្រូវបានគេចាត់ទុកជា អ្នកផឹកស្រាជាប្រចាំ ពោលគឺស្មើជិត ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មនុស្ស ១០ នាក់ស្លាប់នៅខេត្តរតនគិរីដោយសារពុលស្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៦ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៨ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៨ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

Sokha Hotels

ព័ត៌មានពេញនិយម