ព័ត៌មានអន្ដរជាតិ
មកដឹងប្រាក់បៀវត្សរ៍ប្រចាំខែរបស់មន្ត្រីរាជការនៅ ឡាវ
លោក Oudom Vongkaisone តំណាងរាស្រ្ដមកពីខេត្ត Bolikhamxay របស់ប្រទេសឡាវបានទម្លាយប្រាប់ពីប្រាក់បៀវត្សរ៍ប្រចាំខែរបស់មន្ត្រីរាជការនៅក្នុងសម័យប្រជុំសាមញ្ញលើកទី៥ នៃរដ្ឋសភានីតិកាលទី៩ ។
លោក Oudom បានប្រាប់ឲ្យដឹងថា មន្ត្រីរាជការ ជាពិសេសអ្នកជំនាញក្នុងវិស័យរដ្ឋាភិបាលឡាវ ទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំខែប្រហែល ១០៥ ដុល្លារប៉ុណ្ណោះ ខណៈការចំណាយលើការរស់នៅជាក់ស្តែងរបស់ពួកគេវិញ គឺខ្ពស់ជាងនេះ ដោយសារតម្លៃទំនិញ និងសេវាកម្មផ្សេងៗទៀតនៅក្នុងប្រទេស បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ។
នៅក្នុងសម័យប្រជុំនោះទៀតសោត អ្នកតំណាងរាស្ត្ររូបនេះក៏បានស្នើដល់រដ្ឋាភិបាលឡាវ ឲ្យបង្កើនប្រាក់បៀវត្សរ៍ប្រចាំខែដល់មន្ត្រីរាជការផងដែរ បើទោះមានអតិផរណាខ្ពស់ និងថ្លៃដើមកើនឡើងក៏ដោយ ដោយជំរុញឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីឲ្យមន្ត្រីរាជការ និងកម្មករនៅប្រទេសឡាវ ទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ការងាររបស់ពួកគេ ។
ស្របពេលជាមួយគ្នានេះ លោក Oudom បានលើកឡើងទៀតថា រដ្ឋាភិបាលឡាវគួរតែបង្កើនប្រាក់ឧបត្ថម្ភ ផ្តល់ជំនួយហិរញ្ញវត្ថុ និងពិចារណាលើគោលនយោបាយជួយមន្ត្រីរាជការដែលមានបញ្ហាសេដ្ឋកិច្ច បើទោះបីជារដ្ឋសភាបានដំឡើងប្រាក់ឧបត្ថម្ភជីវភាពដល់មន្ត្រីរាជការ និងបុគ្គលិកចូលនិវត្តន៍ប្រហែល ៧ ដុល្លារក្នុងមួយខែ កាលពីដើមឆ្នាំ២០២៣ នេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ នៅសល់ជនសង្ស័យប្រដាប់អាវុធ ៥ នាក់ទៀត វៀតណាម មិនទាន់ចាប់បាន ក្រោយរត់ចេញពីខេត្តជាប់ កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ