ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចង់បានយន្តហោះចម្បាំងច្រើនប្រភេទពីលោកខាងលិច មិនមែនត្រឹម F-16 ទេ
អ្នកនាំពាក្យបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Yury Ignat បាននិយាយកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដាថា យន្តហោះចម្បាំង F-16 ដែលបណ្តាប្រទេសលោកខាងលិចសន្យាផ្តល់ឲ្យអ៊ុយក្រែននោះ មិនមែនជាយន្តហោះយោធាតែមួយប្រភេទ ដែលរដ្ឋាភិបាលទីក្រុងកៀវចង់បាននោះទេ។

នៅពេលសួរអំពីលទ្ធភាពរបស់ទីក្រុងកៀវ ក្នុងការទទួលបានយន្តហោះចម្បាំងផលិតដោយអាមេរិក F/A-18 Hornets ពីប្រទេសអូស្រ្តាលី, លោក Ignat បានប្រាប់អ្នកសារព័ត៌មានជាតិថា “អ៊ុយក្រែនកំពុងពិចារណា លើប្រភេទយន្តហោះផ្សេងទៀត ដែលអាចបង្កើនសមត្ថភាពប្រយុទ្ធ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា អ៊ុយក្រែនមិនអាចដាក់សម្ពាធលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លាំងពេកទេ ដោយសារតែខ្លួនពឹងផ្អែកលើជំនួយរបស់លោកខាងលិច។

លោក Ignat និយាយថា យន្តហោះ F/A-18 និង F-15 ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ដូចជា យន្តហោះព្យុះទីហ្វុង Eurofighter គឺហោះបានឆ្ងាយ និងអាចផ្ទុកអាវុធបានច្រើនជាង។ យ៉ាងណា លោកបញ្ជាក់ថា ទីក្រុងកៀវ នឹងនៅតែផ្តោតលើការទទួលបានយន្តហោះ F-16 ជាមុនសិន។
រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងកាលពីសប្តាហ៍មុនថា ប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់រុស្ស៊ីខ្លះមកវិញពីសំណាក់កងម្លាំងទីក្រុងកៀវ ត្រូវទទួលរងបរាជ័យ ដោយសារតែប្រទេសលោកខាងលិច។
លោក Zelensky អះអាងថា “ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានធ្វើឡើងកាលពីដើមខែមិថុនា ត្រូវបានបំផ្លាញគ្មានសល់ ព្រោះតែកាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិច មកដល់ទឹកដីអ៊ុយក្រែនយឺតពេក” ។
លោក Zelensky បានឲ្យដឹងទៀតថា “យើងបញ្ឈប់ប្រតិបត្តិការវាយបកទៅលើរុស្ស៊ី យើងគ្មានសមត្ថភាពទៅមុខទៀតទេ ដោយសារតែយើងមិនមានកាំភ្លើងធំដើម្បីបាញ់តតាំងជាមួយសត្រូវ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មកស្គាល់ យន្តហោះចម្បាំង F-16 ដ៏មានឥទ្ធិពលរបស់ អាមេរិក ដែល អ៊ុយក្រែន កំពុងទទូចចង់បាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ