Connect with us

ព័ត៌មានអន្ដរជាតិ

ភូមិត្រជាក់បំផុតលើលោក ស្រាប់តែឡើងកម្តៅខ្លាំងមិនធ្លាប់មានក្នុងកំណត់ត្រា

បានផុស

នៅ

ភូមិ Oymyakon នៅចុងបូព៌ាប្រទេសរុស្ស៊ី ដែលគេស្គាល់ថា ជាកន្លែងមនុស្សតាំងទីលំនៅអចិន្ត្រៃយ៍ត្រជាក់បំផុតលើលោក ស្រាប់តែជួបសីតុណ្ហភាពឡើងខ្ពស់មិនធ្លាប់មានក្នុងកំណត់ត្រា ដោយសាររលកកម្ដៅបណ្ដាលមកពីភ្លើងឆេះព្រៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារ ទី០៤ ខែកក្កដា សីតុណ្ហភាពក្នុងភូមិ Oymyakon ឡើងដល់ ៣២ អង្សាសេ ពោលគឺខ្ពស់ជាងកំណត់ត្រាចាស់ ១.៥ អង្សាសេ ដែលកត់ត្រាក្នុងឆ្នាំ ១៩៤៩ ។

យោងតាមការបង្ហោះនៅលើបណ្ដាញ Telegram របស់លោក Aisen Nikolaev ប្រមុខនៃសាធារណរដ្ឋ Sakha បានឲ្យដឹងថា ភូមិ Oymyakon គឺជាកន្លែងរងផលប៉ះពាល់ខ្លាំងបំផុតពីភ្លើងឆេះព្រៃដែលកើតឡើងកាលពីសប្ដាហ៍មុន ។

ទន្ទឹមនោះ ការបម្រែបម្រួលអាកាសធាតុក៏បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់ Yakutia របស់សាធារណរដ្ឋមួយនេះផងដែរ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់វាត្រូវបានសាងសង់នៅលើដីកកជានិច្ច ។ ដូច្នេះអ្នកជំនាញព្រមានថា ការរលាយទឹកកកអាចនាំឲ្យមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ ។

គួរជម្រាបថា ភូមិ Oymyakon គឺជាកន្លែងត្រជាក់បំផុតនៅអឌ្ឍគោលខាងជើង ដោយបានកត់ត្រាសីតុណ្ហភាពទាបបំផុតគឺ -៦៧.៧ អង្សាសេ ក្នុងឆ្នាំ ១៩៣៣ ប៉ុន្តែបើទោះបីជា សីតុណ្ហភាពទាបយ៉ាងណាក៏ដោយ ក៏ភូមិមួយនេះមានប្រជាជនរស់នៅជាអចិន្ត្រៃយ៍ប្រហែល ៥០០ នាក់ផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ RT

ចុចអាន៖ អង់គ្លេស ថា ចិន​និង​រុស្ស៊ី​ ព្យាយាមខួងឋានព្រះចន្ទ យកសារធាតុសំខាន់ មកផលិតអាវុធប្រល័យលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម