ព័ត៌មានអន្ដរជាតិ
ក្រុមទាហានស៊ីឈ្នួល រុស្ស៊ី ដែលភៀសខ្លួនទៅ បេឡារុស កំពុងសំងំហ្វឹកហាត់ប្រើរថក្រោះ
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Meduza បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group មួយចំនួនដែលបានភៀសខ្លួនទៅបោះជំរំថ្មីនៅប្រទេសបេឡារុស កំពុងចាប់ផ្ដើមហ្វឹកហាត់ និងរៀបចំធ្វើសមយុទ្ធប្រើរថក្រោះ ។

ពាក់ព័ន្ធបញ្ហានេះដែរ អ្នកវិភាគលើកឡើងថា វាអាចជាការរៀបចំផែនការថ្មីមួយទៀតសម្រាប់រុស្ស៊ី ដើម្បីបើកការវាយប្រហារលើអ៊ុយក្រែន ស្របពេលដែលមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ក៏បាននិយាយផងដែរថា អ្នករាល់គ្នានឹងឃើញជ័យជម្នះបន្ទាប់របស់ក្រុមលោក នៅក្នុងសមរភូមិជួរមុខនៅប៉ុន្មានថ្ងៃខាងមុខនេះ ។
ទន្ទឹមនោះ ការកត់សម្គាល់នេះក៏ត្រូវបានគេមើលឃើញផងដែរថា បង្ហាញពីចេតនារបស់ក្រុមទាហានស៊ីឈ្នួលក្នុងការបន្តលូកដៃចូលទៅជ្រៅបន្ថែមទៀត នៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បើទោះបីជាក្រុមនេះបានបាក់ទ័ពក្នុងការបះបោរប្រដាប់អាវុធនៅរុស្ស៊ីកាលពីខែមុនក៏ដោយ ខណៈអ្នកវិភាគចាត់ទុកថា វាសេណារីយ៉ូរៀបចំឡើងដោយលោកប្រធានាធិបតី Vladimir Putin ដើម្បីបង្វែរដានសត្រូវតែប៉ុណ្ណោះ ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញបញ្ជាឲ្យមេបញ្ជាការយោធាពង្រឹងកម្លាំងការពារនៅព្រំដែនភាគខាងជើងដែលជាប់នឹងប្រទេសបេឡារុស ដើម្បីប្រុងជើងការចំពោះយុទ្ធជនរបស់ក្រុមទាហានស៊ីឈ្នួលដែលអាចមកកៀកៗអ៊ុយក្រែនតាមបណ្ដោយព្រំដែនមួយនេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នមេក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស បន្ទាប់ពីសម្រេចដកទ័ពចេញពីរុស្ស៊ី ក្រោយមានកិច្ចសម្របសម្រួលពីលោក Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក Putin រួចមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ប្រាប់ពីលក្ខខណ្ឌដែលនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ