ព័ត៌មានអន្ដរជាតិ
អ្នកលេងបណ្ដាញសង្គម បារាំង យករូបភាពបាតុកម្មក្នុងខ្សែភាពយន្តបង្ហោះបង្កភាពវឹកវរតាមអ៊ីនធឺណិត
អាជ្ញាធរបារាំងបានចេញមកព្រមានដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជុំវិញការបង្ហោះព័ត៌មាន ក៏ដូចជារូបភាពក្លែងក្លាយអំពីកុបកម្មដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេស បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់យុវជនអាយុ ១៧ ឆ្នាំម្នាក់ ដោយសារតែមិនគោរពច្បាប់ចរាចរណ៍នៅជាយក្រុងប៉ារីស ។

អ្នកប្រើប្រាស់បណ្ដាញសង្គមបានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីយុវជនមួយក្រុមកំពុងបើកឡានប៉ូលិស ក្នុងអំឡុងពេលភាពមានចលាចលក្នុងប្រទេស ហើយរូបភាពនោះកំពុងរីករាលដាលខ្លាំងមែនទែននៅលើបណ្ដាញសង្គម ។
ប៉ុន្តែទាំងរូបរាង និងពណ៌របស់រថយន្ត ក៏ដូចជាចំនួនមនុស្សដែលជិះនៅលើរថយន្ត និងផ្ទៃខាងក្រោយក្នុងរូបភាពនោះ មើលទៅដូចគ្នាទៅនឹងឈុតឆាកក្នុងខ្សែភាពយន្តបារាំងមួយដែលមានចំណងជើងថា Athena ខណៈខ្សែភាពយន្តដែលចាក់បញ្ចាំងកាលពីឆ្នាំ ២០២២ មួយនេះគឺជារឿងប្រឌិតនៃការតវ៉ាដោយហិង្សាដែលបង្កឡើងដោយការស្លាប់របស់ក្មេងប្រុសម្នាក់ ។

ទន្ទឹមនោះ បើទោះបីជាការបង្ហោះពីដំបូងត្រូវបានលុបចោលវិញក៏ដោយ ប៉ុន្តែរូបភាពបង្កភាពវឹកវរនេះត្រូវបានចែករំលែកយ៉ាងគគ្រឹកគគ្រែងរួចទៅហើយ ស្របពេលដែលរូបភាពក្លែងក្លាយផ្សេងទៀតក៏កំពុងរីករាលដាលយ៉ាងខ្លាំងផងដែរ ដែលជំរុញឲ្យអាជ្ញាធរចេញការព្រមានដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកដទៃទៀតដែលចែករំលែករូបភាពក្លែងក្លាយនេះ ។
យោងតាមក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថា ក្រុមកុបករបានដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងរថយន្តជាង ៥,៨០០ គ្រឿង ខណៈចំនួនអគារដែលក្លាយជាគោលដៅនៃការដុតបំផ្លាញ ឬបំផ្លិចបំផ្លាញមានលើសពី ១,១០០ ខ្នងឯណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Emmanuel Macron បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយមេដឹកនាំនៃរដ្ឋាភិបាលក្នុងតំបន់ដែលផ្ទុះកុបកម្មជាង ២០០ នាក់ ដោយក្នុងនោះលោក Macron បាននិយាយថា រដ្ឋាភិបាលនឹងធ្វើសេចក្តីព្រាងច្បាប់បន្ទាន់ ដើម្បីជួសជុលសាលារៀន និងអគារសាធារណៈដែលរងការខូចខាត និងផ្តល់ជំនួយហិរញ្ញវត្ថុដល់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា ស្ថានការណ៍បច្ចុប្បន្នទំនងជាមិនវិលទៅរកភាពប្រក្រតីវិញ នៅពេលណាមួយក្នុងពេលឆាប់ៗនេះនោះទេ ដោយសារតែអំពើហិង្សានៅតែកើតមានបែបនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បារាំង បដិសេធ រឿងបិទបណ្តាញសង្គម ដើម្បីគ្រប់គ្រងកុបកម្ម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ