ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ហាមមិនឲ្យស្រ្តី បើកហាងសាឡន
ក្រុមតាលីបង់ បានចេញសេចក្តីជូនដំណឹងអំពីការបិទហាងសាឡន នៅទូទាំងប្រទេសអាហ្វហ្គានីស្ថានរយៈពេលមួយខែ ស្របពេលក្រុមឥស្លាមនិយម បាននិងកំពុងរឹតបន្តឹងការក្តោបក្តាប់អំណាចរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិនិងផ្សព្វផ្សាយគុណធម៌ លោក Mohammad Sadiq Akif បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដាថា “បម្រាមបើកហាងសាឡនសម្រាប់ស្រ្តីគឺមានរយៈពេលមួយខែ ហើយបម្រាមនេះ គឺចេញដោយមេដឹកនាំកំពូលលោក Mullah Hibatullah Akhundzada ប៉ុន្តែអាជ្ញាធរមិនបានពន្យល់ពីហេតុផលពិតប្រាកដនោះទេ” ។
ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន (UNAMA) បានជំរុញឲ្យអាជ្ញាធរលុបចោលបម្រាមនេះវិញ ដោយនិយាយថា ការរឹតបន្តឹងថ្មីលើសិទ្ធិស្ត្រី នឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច។

គួរបញ្ជាក់ជាថ្មី ចាប់តាំងពីការដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលអាមេរិកដកទ័ពយ៉ាងវឹកវរក្នុងខែសីហាឆ្នាំ២០២១ ក្រុមតាលីបង់បានដាក់ការរឹតបន្តឹងដ៏ចម្រូងចម្រាសជាច្រើន ដោយហាមក្មេងស្រីមិនឲ្យចូលរៀនលើសថ្នាក់ទីប្រាំមួយ និងហាមស្ត្រីមិនឲ្យទៅធ្វើការនិងទីតាំងសាធារណៈជាច្រើន។
ទន្ទឹមនោះ ស្ត្រីត្រូវតម្រូវឲ្យបិទមុខរបស់ពួកគេនៅទីសាធារណៈ និងកុំចេញពីផ្ទះ លើកលែងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ ខណៈពួកគេក៏តម្រូវឲ្យមានសាច់ញាតិធ្វើដំណើរទៅជាមួយផងដែរ បើសិនជាទៅឆ្ងាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តាលីបង់ បញ្ជាឲ្យប៉ុស្តិ៍ទូរទស្សន៍បញ្ឈប់ការចាក់ផ្សាយរឿងណាដែលមាន តួស្រី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា