Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ដាក់ឈ្មោះជនសង្ស័យភេរវកម្មនៅ Dak Lak ម្នាក់ទៀត ក្នុងបញ្ជីតាមចាប់ខ្លួន

បានផុស

នៅ

នាយកដ្ឋានប៉ូលិសក្នុងតំបន់ បាននិយាយនៅថ្ងៃពុធទី៥ខែកក្កដាថា ជនសង្ស័យម្នាក់ទៀតក្នុងករណីអំពើភេរវកម្ម នៅខេត្ត Dak Lak ត្រូវបានដាក់ក្នុងបញ្ជីតាមចាប់ខ្លួន។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យម្នាក់នេះឈ្មោះ Y Hual Eban កើតក្នុងឆ្នាំ១៩៧០ និងមានទីលំនៅភូមិ Map ឃុំ Ea Pok ស្រុក Cu M’gar។ កាលពីថ្ងៃទី៣ខែកក្កដា ប៉ូលិសខេត្ត Dak Lak បានបើកការស៊ើបអង្កេតជាផ្លូវការ លើរូបលោកក្រោមបទចោទប្រកាន់ “អំពើភេរវកម្ម មានបំណងប្រឆាំងនឹងរដ្ឋបាលប្រជាជន”។

កាលពីថ្ងៃទី១១ ខែមិថុនា ជនប្រដាប់អាវុធពីរក្រុម បានវាយប្រហារទីស្នាក់ការគណៈកម្មាធិការប្រជាជននៃឃុំ Ea Tieu និង Ea Ktur ដោយបានសម្លាប់មន្ត្រី និងជនស៊ីវិលចំនួន៩នាក់។

(រូបថត៖ VN Post)

ហើយនៅថ្ងៃទី២៣ខែមិថុនា ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិសខេត្ត Dak Lak បានចេញសេចក្តីសម្រេច ស្តីពីការចាប់ផ្តើមដំណើរការផ្លូវច្បាប់ដើម្បីប្រឆាំង និងឃុំខ្លួនបណ្តោះអាសន្នលើជនសង្ស័យចំនួន៧៥នាក់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។

មន្ត្រីក៏បានចាប់ផ្តើមដំណើរការផ្លូវច្បាប់ ប្រឆាំងនឹងមនុស្សប្រាំពីរនាក់ពីបទ “មិនរាយការណ៍អំពីឧក្រិដ្ឋជន លាក់ឧក្រិដ្ឋជន និងរៀបចំឲ្យឧក្រិដ្ឋជន ចេញចូលឬស្នាក់នៅក្នុងប្រទេសវៀតណាម” ដោយខុសច្បាប់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ នៅសល់ជនសង្ស័យប្រដាប់អាវុធ ៥ នាក់ទៀត វៀតណាម មិនទាន់ចាប់បាន ក្រោយរត់ចេញពីខេត្តជាប់ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម