ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ព្រមានមេដឹកនាំពិភពលោកប្រឆាំងនឹង “សង្គ្រាមត្រជាក់ថ្មី”
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានមេដឹកនាំពិភពលោកប្រឆាំងនឹងការចាប់ផ្តើម “សង្រ្គាមត្រជាក់ថ្មី” និងបានជំរុញឲ្យមានឯកភាពគ្នានៅចំពោះមុខការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។
លោក ស៊ី បានថ្លែងសុន្ទរកថាបែបនេះតាមវីដេអូក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃចន្ទ ។
ការព្រមានរបស់លោកប្រឆាំងនឹង “សង្រ្គាមត្រជាក់ថ្មី” ដែលរួមទាំងការគំរាមកំហែងដល់អ្នកដទៃ និងការដាក់ទណ្ឌកម្មដោយចេតនាបានកើតឡើង ចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក ខណៈអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាន់ជំហរប្រឈមនឹងទីក្រុងប៉េកាំង ។

លោកបាននិយាយថា ចលនាបែបនេះនឹងនៅតែជំរុញពិភពលោកឲ្យបែកបាក់ ហើយថែមទាំងប្រឈមមុខគ្នាទៀតផងដែរ ។
លោក ស៊ី ក៏បាននិយាយដែរថា “អភិបាលកិច្ចអន្តរជាតិគួរតែផ្អែកលើគោលការណ៍ និងឈានដល់ការមូលមតិគ្នាក្នុងចំណោមយើងមិនមែនផ្អែកលើបទបញ្ជាដែលបានផ្តល់ឲ្យដោយប្រទេសមួយ ឬពីរបីនោះទេ” ។
នេះជាលើកទីមួយហើយដែលលោក ស៊ី បានថ្លែងទៅកាន់ការប្រជុំអន្តរជាតិចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង ។

លោក ស៊ី បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងមានឆន្ទៈសហការជាមួយសហគមន៍អន្តរជាតិ ។
លោកបាននិយាយថា “វាមិនផ្តល់ផលប្រយោជន៍ដល់អ្នកណាម្នាក់ក្នុងការប្រើជំងឺរាតត្បាតជាលេសដើម្បីបញ្ច្រាសសកលភាវូបនីយកម្មនោះទេ ហើយវាកំពុងឆ្ពោះទៅរកភាពឯកោ និងការដួលរលំ ។ បញ្ហាដែលពិភពលោកកំពុងប្រឈមគឺសាំញ៉ាំ និងស្មុគស្មាញ” ។
លោកបានបន្ថែមថា “ផ្លូវចេញពីពួកគេគឺតាមរយៈការលើកកម្ពស់ពហុភាគីនិយម និងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កម្មករអណ្ដូងរ៉ែមាសចិន ១០ នាក់ដែលបាត់ដំណឹង ឥឡូវរកឃើញហើយ ៩ នាក់ស្លាប់
ចុចអាន ៖ ទីបំផុត កម្មកររ៉ែមាសចិនដែលជាប់ក្រោមដី ១៤ ថ្ងៃត្រូវបានជួយសង្គ្រោះ (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?