ព័ត៌មានអន្ដរជាតិ
រកឃើញសារធាតុញៀនមួយប្រភេទនៅក្នុងបរិវេណ សេតវិមាន ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង
ទីភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតពីប្រភពរបស់សារធាតុកូកាអ៊ីនមួយប្រភេទ បន្ទាប់ពីអាជ្ញាធរអនុវត្តច្បាប់រកឃើញសារធាតុញៀនមួយនេះនៅក្នុងបរិវេណ West Wing របស់សេតវិមានកាលពីល្ងាចថ្ងៃអាទិត្យ ។
ទីភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Fox News Digital ថា “កាលពីល្ងាចថ្ងៃអាទិត្យ បរិវេណនៃអគារសេតវិមានបានឈានទៅដល់ការបិទទ្វារ ដើម្បីជាការប្រុងប្រយ័ត្ន ខណៈដែលមន្រ្តីមកពីផ្នែកពាក់ព័ន្ធនៃទីភ្នាក់ងារសម្ងាត់ក៏បានស៊ើបអង្កេតពីប្រភពបន្ថែមរបស់សារធាតុញៀនដែលបានរកឃើញនៅកន្លែងបំពេញការងារនោះផងដែរ” ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “នាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតរបស់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក៏ត្រូវបានហៅឲ្យធ្វើការវាយតម្លៃ និងកំណត់យ៉ាងឆាប់រហ័សនៃកូកាអ៊ីននេះថាមាន ឬមិនមានគ្រោះថ្នាក់ ខណៈការស៊ើបអង្កេតពីដើមចមដែលសារធាតុញៀនមួយនេះចូលមកដល់បរិវេណសេតវិមាន ក៏ត្រូវបានធ្វើឡើងផងដែរ” ។
គួរបញ្ជាក់ថា នៅពេលដែលសារធាតុញៀនមួយនេះត្រូវបានរកឃើញ លោកប្រធានាធិបតី ចូ បៃដិន មិនស្ថិតនៅក្នុងសេតវិមានឡើយ ខណៈមន្ត្រីនៅក្នុងនោះក៏ត្រូវបានជម្លៀសចេញផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Fox News
ចុចអាន ៖ ចិន ព្រមានប្រទេសអាស៊ីចំនួន ២ ដែលព្យាយាមស្វែងរកទំនាក់ទំនងជិតស្និទ្ធ ជាមួយ អាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ