Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា អាមេរិក កំពុងរុញតៃវ៉ាន់ ធ្លាក់ជ្រោះមហន្តរាយ

បានផុស

នៅ

ក្រសួងការពារជាតិចិន នៅថ្ងៃពុធទី៥ខែកក្កដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា មានចេតនាបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន យល់ព្រមលក់កញ្ចប់យោធាតម្លៃ ៤៤០ លានដុល្លារ ទៅឲ្យទីក្រុងតៃប៉ិ កាលពីសប្តាហ៍មុន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់សព្វាវុធដែលរួមមានគ្រាប់កាំភ្លើង ៣០ មិល្លីម៉ែត្រ អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងសម្ភារជំនួយផ្នែកដឹកជញ្ជូនផ្សេងទៀត ត្រូវបានអនុម័តកាលពីសប្តាហ៍មុនដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei  បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួនខ្លាំងឡើងៗ។

លោក Tan បាននិយាយថា “បញ្ហានេះគឺស្មើនឹងការប្រែក្លាយតៃវ៉ាន់ទៅជា “ធុងរំសេវ” និងរុញប្រជាជនតៃវ៉ាន់ ឲ្យធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយ”។

លោក Tan Kefei (រូបថត៖ FOX56)

ស្របពេលជាមួយគ្នានោះ លោក Tan ក៏បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ជាបន្ទាន់នូវការលក់អាវុធដល់តៃវ៉ាន់ និងបញ្ចប់រាល់ទម្រង់នៃការឃុបឃិតយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ផងដែរ។ លើសពីនេះ លោកបានព្រមានថា រាល់ការប៉ុនប៉ងប្រើកម្លាំង ដើម្បីស្វែងរកឯករាជ្យ គឺនឹងត្រូវវិនាស។

គួររម្លឹកឡើងវិញ កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងសព្វាវុធ នឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ និងរក្សានូវសមត្ថភាពការពារដែលអាចទុកចិត្តបាន។

ទោះយ៉ាងណា ទីក្រុងវ៉ាស៊ីនតោន មិនទទួលស្គាល់ការទាមទារឯករាជ្យរបស់តៃវ៉ាន់នោះទេ ប៉ុន្តែបានរក្សាទំនាក់ទំនងការទូតក្រៅផ្លូវការ ខណៈច្បាប់របស់សហរដ្ឋអាមេរិកបានកំណត់ថា ខ្លួនត្រូវតែផ្តល់ឲ្យទីក្រុងតៃប៉ិនូវអាវុធលក្ខណៈការពារ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែល អាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រជាជនតៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក សម្រេចលក់អាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៤៤០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម