ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ជម្លោះអាចចប់ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បើអាមេរិក ឈប់ផ្តល់អាវុធឲ្យ អ៊ុយក្រែន
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃពុធ ទី៥ ខែកក្កដាថា ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ដែលកំពុងបន្តអូសបន្លាយពេលយូរបែបនេះ គឺដោយសារតែប្រទេសលោកខាងលិច មិនព្រមបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន ។

លោក Medvedev បានប្រាប់ទីភ្នាក់ងារព័ត៌មាននេះថា “ប្រសិនបើអង្គការណាតូ ពិសេសអាមេរិក និងទាសកររបស់ខ្លួន បញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែននោះ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នឹងត្រូវបញ្ចប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ហើយវាក៏អាចបញ្ចប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃផងដែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បញ្ឈប់ការដឹកជញ្ជូន”។
លោក Medvedev បន្តថា សង្គ្រាមណាក៏ដោយ ធំក្តីតូចក្តី វាអាចបញ្ចប់យ៉ាងលឿន ប្រសិនបើសន្ធិសញ្ញាសន្តិភាពត្រូវបានចុះហត្ថលេខា ឬប្រសិនបើនរណាម្នាក់ ធ្វើដូចអាមេរិកកាលពីឆ្នាំ ១៩៤៥ ដោយប្រើអាវុធនុយក្លេអ៊ែរ និងការទម្លាក់គ្រាប់បែកលើទីក្រុងរបស់ប្រទេសជប៉ុន ។

គួររំឭកឡើងវិញថា ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី បានឆក់យកជីវិតមនុស្សរហូតដល់ ៨ ម៉ឺននាក់ ហើយផលវិបាករយៈពេលវែងនៃការវាយប្រហារនោះ ដែលរួមមានទាំង ការបំពុលដោយជាតិវិទ្យុសកម្មផងដែរ អាចនាំឲ្យចំនួនជនរងគ្រោះឈានទៅដល់ ១៦៦,០០០ នាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ១៤,០០០០ នាក់ នៅណាហ្គាសាគី ។
លើសពីនេះ លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក៏បានប្រឆាំងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ូឡូញផងដែរ ដោយព្រមានថា វាអាចបង្កឲ្យមានជម្លោះនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ប្រាប់ពីលក្ខខណ្ឌដែលនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ