Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា ប៉ុន្មានខែខាងមុខ ទឹកជំនន់ ព្យុះសង្ឃរា រលកកម្តៅកាន់តែសាហាវ នឹងវាយប្រហារពិភពលោក

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ ទី៥ ខែកក្កដាថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពិភពលោកអាចនឹងរងការវាយប្រហារដោយព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ដូចជាទឹកជំនន់ ព្យុះសង្ឃរា និងរលកកម្តៅជាដើម។

លោក Tedros Adhanom Ghebreyesus (រូបថត៖ Humanitarian)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ លោកក៏បាននិយាយផងដែរថា WHO កំពុងត្រៀមខ្លួនទប់ទល់នឹង ការរីករាលដាលកាន់តែខ្លាំងនៃជំងឺនានាដូចជា គ្រុនឈាម Zika និង Chikungunya ដោយសារតែទំនាក់ទំនងទៅនឹងបាតុភូតអាកាសធាតុ El Niño។

El Niño ដែលជាការកើនឡើងនៃសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងកណ្តាល តែងតែវិលត្រលប់មកវិញ បន្ទាប់ពីគំរូអាកាសធាតុ La Nina រយៈពេលបីឆ្នាំ។

(រូបថត៖ SLSC)

ដោយសារតែកត្តាទាំងនេះហើយ វាទំនងជានឹងផ្តល់ផលអាក្រក់ដល់អាកាសធាតុនៅចុងឆ្នាំ២០២៣ ដែលផលអាក្រក់ទាំងនោះមានដូចជាព្យុះត្រូពិក ដែលបោះពួយទៅកាន់កោះប៉ាស៊ីហ្វិកដែលងាយរងគ្រោះ, ភ្លៀងធ្លាក់ខ្លាំងនៅតំបន់អាមេរិកខាងត្បូង និងគ្រោះរាំងស្ងួតក្នុងប្រទេសអូស្ត្រាលី និងនៅតំបន់ខ្លះនៃទ្វីបអាស៊ី។

ទន្ទឹមនោះ ប្រធាន WHO ក៏បានព្រមានផងដែរថា បម្រែបម្រួលអាកាសធាតុ កំពុងជំរុញការបង្កាត់ពូជរបស់មូស ហើយអត្រានៃជំងឺគ្រុនឈាម បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ជាពិសេសនៅអាមេរិកតែម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, Weather Network

ចុចអាន៖ ថ្ងៃក្តៅបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក បានមកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម