Connect with us

ព័ត៌មានអន្ដរជាតិ

ហូឡង់ ហាមមិនឲ្យសិស្សសាលា យកទូរស័ព្ទ ចូលថ្នាក់រៀន

បានផុស

នៅ

កាលពីថ្ងៃពុធទី៥ខែកក្កដា ប្រទេសហូឡង់ បានប្រកាសហាមឃាត់សិស្សសាលា ពីការយកទូរស័ព្ទចូលថ្នាក់រៀន ក្នុងគោលបំណងមិនឲ្យបច្ចេកវិទ្យា រំខានដល់ការសិក្សា។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលហូឡង់និយាយថា ទូរស័ព្ទ ថេប្លេត និងនាឡិកាឆ្លាតវៃ កំពុងក្លាយជាឧបសគ្គក្នុងវិធីសិក្សារបស់សិស្ស ហើយនឹងមិនអនុញ្ញាតឲ្យយកចូលថ្នាក់រៀនឡើយ ចាប់ពីឆ្នាំក្រោយទៅ។

យោងតាមរដ្ឋាភិបាល, “មាន​ព័ស្តុតាង​កាន់តែ​ច្រើន​ដែល​ថា ​ទូរស័ព្ទ​ដៃ​ជះ​ឥទ្ធិពល​អាក្រក់​ក្នុង​ពេល​រៀន​។ សិស្ស​មិន​សូវ​​ផ្តោត​អារម្មណ៍លើមេរៀន ហើយប៉ះពាល់ខ្លាំងដល់ការសិក្សា។ ដោ​យសារហេតុផលនេះ ទូរស័ព្ទចល័ត ក៏ដូចជាថេប្លេត និងនាឡិកាឆ្លាតវៃផងដែរ នឹងមិនត្រូវបានអនុញ្ញាតឲ្យយកចូលថ្នាក់រៀនឡើយ ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤ ទៅ”។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​កំពុង​ស្នើ​ឲ្យ​អាជ្ញាធរ​សាលា ត្រូវ​យល់ព្រម​លើ​ច្បាប់​ផ្ទៃក្នុង​ជាមួយ​គ្រូបង្រៀន ឪពុកម្តាយ និង​សិស្ស ជាមុនសិន​ត្រឹម​ខែតុលា។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Robbert Dijkgraaf បានប្រាប់សភាថា លោកមានក្តីសង្ឃឹម ចំណាត់ការនេះនឹងនាំទៅរកការផ្លាស់ប្តូរវប្បធម៌ និងធ្វើឲ្យការសិក្សាកាន់តែប្រសើរឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ ក្រសួងអប់រំ អំពាវនាវឲ្យពង្រឹងការលើកកម្ពស់សីលធម៌​នៅតាមសាលារៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម