ព័ត៌មានអន្ដរជាតិ
ស្ត្រីជនជាតិ ម៉ាឡេស៊ី ត្រូវផាកពិន័យ ១១ ដុល្លារ ព្រោះស្លៀកខ្លី
ស្ត្រីម្នាក់នៅទីក្រុង Kota Bharu នៃប្រទេសម៉ាឡេស៊ី ត្រូវបានផាកពិន័យជាប្រាក់ប្រហែល ១១ ដុល្លារ បន្ទាប់ពីមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ឃើញនាងស្លៀកខោខ្លី ។
បើតាមកាសែត The Strait Times បានឲ្យដឹងថា ម្ចាស់ហាងសំលៀកបំពាក់ម្នាក់បានបំពានច្បាប់ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ក្រុមប្រឹក្សាក្រុង Kota Bharu ដែលដាក់កំហិតឲ្យម្ចាស់ហាង និងបុគ្គលិកទាំងអស់ស្លៀកពាក់សមរម្យ ទោះមិនកាន់សាសនាឥស្លាមក៏ដោយ ។
រឿងនេះជំរុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេស មានកំហឹងយ៉ាងខ្លាំង ដោយពួកគេបារម្ភថា អ្នកមិនមែនជាជនមូស្លីម ក៏អាចរងគ្រោះដោយគោលនយោបាយរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែរ ។
ឆ្លើយតបនឹងឧបទ្ទវហេតុខាងលើ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍រដ្ឋាភិបាលក្នុងតំបន់ លោក Nga Kor Ming បានឲ្យអាជ្ញាធរក្រុង Kota Bharu សងប្រាក់ត្រឡប់ទៅនាងវិញ ដោយសារតែម្ចាស់ហាងមិនមែនជាជនមូស្លីមឡើយ ម្យ៉ាងនាងមិនបានចេញទៅណាក្រៅពីបរិវេណហាងរបស់នាងផង ដូច្នេះនាងចង់ស្លៀកអ្វីក៏បាន ។
ប៉ុន្តែទោះជាយ៉ាងណា លោក Sunny See Yeap Seng ដែលត្រូវជាឪពុកចិញ្ចឹមរបស់ស្ត្រីរងគ្រោះរូបនេះ បានបង់ប្រាក់ពិន័យជំនួសនាងរួចទៅហើយ ព្រោះលោកមិនចង់ឲ្យមានជម្លោះវែងឆ្ងាយតទៅទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អាវ Versace តម្លៃជាង១ពាន់ដុល្លារ ស្រដៀងឯកសណ្ឋានអ្នករត់តុក្នុងភោជនីយដ្ឋាន ម៉ាឡេស៊ី
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង