ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន OceanGate ប្រកាស ផ្អាកប្រតិបត្តិការទាំងស្រុង
ក្រុមហ៊ុន OceanGate ដែលជាម្ចាស់យានជ្រមុជទឹក Titan បានប្រកាស ផ្អាកសកម្មភាពរបស់ខ្លួនទាំងស្រុង។
ក្រុមហ៊ុនបានបង្ហោះសារមួយបន្ទាត់ នៅលើគេហទំព័ររបស់ខ្លួន ដោយនិយាយថា ក្រុមហ៊ុនសូមបញ្ឈប់ប្រតិបត្តិការរុករក និងពាណិជ្ជកម្មទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ នៅលើគេហទំព័រនោះ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយអំពីដំណើរទេសចរណ៍ទៅប្រជុំកោះ Azores នៃព័រទុយហ្គាល់និងប្រទេស បាហាម៉ា ផងដែរ។
សេចក្តីប្រកាសនេះ កើតឡើងចំពេលការស៊ើបអង្កេតមួយកំពុងបន្តទៅលើរបៀបដែលយាន Titan ផ្ទុះសម្លាប់មនុស្សចំនួន៥នាក់ ខណៈធ្វើដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីទស្សនាខ្មោចកប៉ាល់ទីតានិក កាលពីថ្ងៃទី១៨ខែមិថុនា។
ដឹកនាំដោយឆ្មាំឆ្នេរសមុទ្រអាមេរិក អាជ្ញាធរនិយាយថា ការស៊ើបអង្កេតនេះ គឺមានគោលបំណងទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ស្រដៀងគ្នា កើតឡើងនាពេលអនាគត។
ឆ្មាំសមុទ្រ បានរៀបចំការស៊ើបអង្កេតកម្រិតខ្ពស់បំផុតរបស់ខ្លួន ដែលនឹងអនុវត្តរួមគ្នាជាមួយអាជ្ញាធរកាណាដា ចក្រភពអង់គ្លេស និងបារាំង ហើយការស៊ើបអង្កេត នឹងអាចណែនាំឲ្យមានការចោទប្រកាន់រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ។
គួររម្លឹកឡើងវិញ កាលពីថ្ងៃទី២៨ខែមិថុនា ឆ្មាំឆ្នេរសមុទ្រនិយាយថា កម្ទេចកម្ទីយាននិងបំណែកសាកសពមនុស្សពីយាន Titan ត្រូវបានរកឃើញ ហើយស្រង់ឡើងគោក។ កម្ទេចកម្ទី នឹងត្រូវយកទៅកាន់កំពង់ផែសហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគបន្ថែមទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ធ្លាយព័ត៌មាន ក្រុមហ៊ុន OceanGate ជួលអ្នកហាត់ការរៀនមហាវិទ្យាល័យ មកឌីហ្សាញប្រព័ន្ធអគ្គិសនី យាន Titan
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ