Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុញ្ញាតឲ្យពលករខ្មែរ ស្នាក់នៅក្នុងប្រទេស ដល់ចុងខែ

បានផុស

នៅ

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisulee Traisoranakul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកក្កដាថា ពលករចំណាកស្រុកមកពីប្រទេសជិតខាងចំនួន៤ នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី៣១ខែកក្កដា ខណៈនិយោជក ត្រូវរៀបចំសម្រាប់ការបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេ។

លោកស្រី Traisulee Traisoranakul (ប្រភព៖ រាជរដ្ឋាភិបាលថៃ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​​ថ្លែង​ថា ​គណៈរដ្ឋមន្ត្រី​ថៃ ​បាន​សម្រេច​កាលពី​ថ្ងៃ​ពុធ​ ដើម្បី​ពន្យារ​ពេល​កំណត់​សម្រាប់​ការ​បន្ត​លិខិត​អនុញ្ញាត​ការងារចំពោះពលករ​មកពី​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម។

កាលពីថ្ងៃទី៧ខែកុម្ភៈ គណៈរដ្ឋមន្ត្រី បានសម្រេចថា ពលករចំណាកស្រុកមកពីប្រទេសខាងលើដែលចង់បន្តការងារក្នុងប្រទេសថៃ ត្រូវដាក់ពាក្យសុំធ្វើការបន្តត្រឹមថ្ងៃទី១៣ខែកុម្ភៈ ដើម្បីឲ្យឯកសារចាំបាច់ អាចបញ្ជូនទៅនាយកដ្ឋានការងារបានត្រឹមថ្ងៃទី១៥ឧសភា។

ទោះបីជាយ៉ាងណាក៏ដោយ កម្មករចំណាកស្រុកប្រមាណ ៥០ ម៉ឺននាក់ ត្រូវបានគេរកឃើញថា មិនអាចបំពេញតាមពេលវេលាកំណត់នេះបាន ដូច្នេះហើយ គណៈរដ្ឋមន្ត្រីបានសម្រេចពន្យារ ដើម្បីទុកពេលឲ្យនិយោជករបស់ពួកគេ រៀបចំសម្រាប់ការបន្តប័ណ្ណការងារឲ្យបានត្រឹមត្រូវ។

ពលករខ្មែរ (រូបថត៖ Bangkok Post)

លោក Traisulee បានគូសបញ្ជាក់ថា ប្រទេសថៃត្រូវការពលករចំណាកស្រុកមកពីប្រទេសជិតខាង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ហើយការ​បន្ធូរបន្ថយនេះត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជួយ​សម្រាល​ភាព​ខ្វះខាត​កម្លាំង​ពលកម្ម​។

លោកស្រីបន្ថែមថា ប្រសិនបើកម្មករទាំងនោះមានការងារស្របច្បាប់ ពួកគេអាចត្រូវបានការពារដោយច្បាប់ការងារ ដែលធានានូវអត្ថប្រយោជន៍សុខុមាលភាព និងសិទ្ធិសម្រាប់និយោជិត។ ម្យ៉ាងទៀត ព័ត៌មានថ្មីៗអំពីពលករចំណាកស្រុកនឹងជួយរដ្ឋាភិបាលក្នុងការគ្រប់គ្រងពលករចំណាកស្រុកនៅប្រទេសថៃ បានកាន់តែប្រសើរឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ គណបក្សជាប់ឆ្នោតថៃ ចេញមុខបំភ្លឺ រឿងដែលថា ខ្លួនគ្រោងបណ្តេញពលករខ្មែរ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា៥៩ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម