Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ផ្តល់ព័ត៌មានបន្ថែម អំពីករណីវាយប្រហារប្រដាប់អាវុធ នៅខេត្ត ជាប់កម្ពុជា

បានផុស

នៅ

ប្រទេសវៀតណាមបាននិយាយថា ការវាយប្រហារដ៏សាហាវកាលពីខែមុន ទៅលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរ ក្នុងខេត្ត Dak Lak ដែលបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ គឺមិនមានជាប់ពាក់ព័ន្ធកត្តាពូជសាសន៍នោះទេ។

(រូបថត៖ Cand.vn)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកក្កដាថា “យើងសូមបដិសេធទាំងស្រុងនូវការគិតខុសទាំងនេះ”។

​ឆ្លើយ​តបទៅ​នឹង​ការ​ចោទ​សួរ​របស់​អ្នក​សារព័ត៌មាន ​ថា​តើ​ទំនាក់ទំនង​ពូជសាសន៍​ដែល​មាន​ភាព​តានតឹងស្រាប់ទៅហើយនោះ ​មានជាប់ពាក់ព័ន្ធក្នុង​ឧបទ្ទវហេតុ​នេះ​ឬក៏​អត់ លោកស្រីឆ្លើយ​ថា “​នេះ​គឺជា​សកម្មភាព​បំពាន​ច្បាប់ ​ដែលបង្ក​អស្ថិរភាព​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេសរឿងនេះ​នឹង​ត្រូវ​ដោះស្រាយ​តាម​ច្បាប់​ ហើយក៏គ្មានអ្វីជាប់ពាក់ព័ន្ធកត្តាពូជសាសន៍នោះដែរ”។

លោកស្រី Pham Thu Hang (រូបថត៖ Tuoi Tre)

កាលពីខែមុន នាយកដ្ឋានសន្តិសុខមាតុភូមិវៀតណាមនិយាយថា ក្រុមប្រដាប់ទាំងនេះ គឺមានទំនាក់ទំនងជាមួយពួកភេរវករ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍ទោ Pham Ngoc Viet ប្រធាននាយកដ្ឋានសន្តិសុខមាតុភូមិនៃក្រសួងសន្តិសុខសាធារណៈ បាននិយាយកាលពីថ្ងៃពុធទី២១ខែមិថុនាថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur គឺជាសមាជិកនៃអង្គការភេរវកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយជននោះ ត្រូវបានគេណែនាំឲ្យចូលមកប្រទេសវៀតណាម និងរៀបចំផែនការវាយប្រហារ ខណៈរហូត​មក​ដល់​ពេល​នេះ ជន​សង្ស័យ ៩០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​រួម​ទាំង​អំពើ​ភេរវកម្មផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ក្រុមប្រដាប់អាវុធវៀតណាម វាយប្រហារក្នុងខេត្តជាប់កម្ពុជា គឺមានទំនាក់ទំនង ជាមួយពួកភេរវករ នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម