ព័ត៌មានអន្ដរជាតិ
នៅថៃ ធរណីស្រូបកណ្ដាលបឹង ត្រីរាប់ម៉ឺនក្បាល បាត់គ្មានសល់
ប្រទេសថៃ ៖ បឹងដ៏ធំមួយកន្លែង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៥ រ៉ៃ ត្រូវព្រះធរណីស្រូបចំកណ្ដាលបឹង បង្កជារីងស្ងួតត្រឹមរយៈពេលប៉ុន្មានម៉ោង និងហ្វូងត្រីរាប់ម៉ឺនក្បាល បែរជាគ្មានសល់មួយក្បាលទាល់តែសោះ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ ភូមិសាស្ត្រឃុំហាង៉ាម ស្រុកវៀងឆៃ ខេត្តឈៀងរ៉ាយ ប្រទេសថៃ ដែលបឹងដ៏ធំនេះ គឺជាបឹងរួមសម្រាប់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន ៣ ប្រើប្រាស់ មានទំហំប្រមាណ ៥ រ៉ៃ និងជម្រៅជិត ៥ ម៉ែត្រ ព្រមទាំងមានការដាក់ចិញ្ចឹមត្រីរាប់ម៉ឺនក្បាលផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើបានលើកឡើងថា កាលពី ៣ ថ្ងៃមុន ទឹកបឹង នៅពេញព្រៀប និងមានពណ៌ខៀវថ្លា។ ស្រាប់តែ ២ ថ្ងៃនេះ ទឹកចាប់ផ្ដើមស្រករហូតទាល់តែអស់ពីបាតបឹងតែម្ដង ព្រមទាំងលេចចេញនូវរណ្ដៅមួយយ៉ាងធំ ទំនងជាព្រះធរណីស្រូប ហើយត្រីរាប់ម៉ឺនក្បាលបាត់អស់គ្មានសល់ ធ្វើឲ្យប្រភពជាច្រើនមានការងឿងឆ្ងល់ថា តើត្រីជ្រៀតចូលទៅក្នុងដីដោយរបៀបណា? បានជាគ្មានសល់មួយក្បាលសោះអញ្ចឹង?

នៅពេលនោះដែរ អ្នកជឿទៅលើជំនឿ បានអុចធូប ទៀន ដើម្បីបែរបន់សុំខមាទោសពីម្ចាស់ទឹក ម្ចាស់ដី ក្រែងមានការខុសឆ្គងពាក្យសម្ដីអ្វីមួយ សុំឲ្យមានការលើកលែង កុំប្រកាន់។ តែសម្រាប់ប្រភពមួយចំនួនទៀត គេគិតតាមបែបវិទ្យាសាស្ត្រ ថា វាជាការស្រុតដី ឬ ធរណីស្រូបតែប៉ុណ្ណោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?