ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ឲ្យយោធាបង្កើនសមត្ថភាពប្រយុទ្ធដើម្បីធានាជ័យជម្នះក្នុងជម្លោះ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឲ្យយោធាបង្កើនសមត្ថភាពក្នុងការប្រយុទ្ធដើម្បីធានាជ័យជម្នះក្នុងជម្លោះណាមួយ ខណៈក្រុមអ្នកវិភាគមើលឃើញថា នេះគឺជាបំណងរបស់លោក ស៊ី សម្រាប់ការបង្រួបបង្រួមជាមួយតៃវ៉ាន់ ។

លោក ស៊ី បានថ្លែងទៅកាន់សមាជិកនៃកងទ័ពរំដោះប្រជាជនថា បញ្ជាការដ្ឋានភូមិភាគខាងកើតដែលកំពុងគ្របដណ្ដប់លើសមុទ្រខាងកើត និងច្រកសមុទ្រតៃវ៉ាន់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអធិបតេយ្យភាពទឹកដី សិទ្ធិ និងសេរីភាពផលប្រយោជន៍ដែនសមុទ្រ ក៏ដូចជាឯកភាពជាតិរបស់ប្រទេសចិន ។
ទន្ទឹមនោះ លោកក៏បានជំរុញឲ្យយោធាពង្រឹងប្រព័ន្ធបទបញ្ជាសម្រាប់ប្រតិបត្តិការរួមគ្នា និងបង្កើនការហ្វឹកហ្វឺនក្រោមលក្ខខណ្ឌប្រយុទ្ធពិតៗ ខណៈការលើកឡើងរបស់លោក ស៊ី ធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកំពុងបង្កើនការចូលរួមជាមួយតៃវ៉ាន់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិភាគយល់ឃើញថា ទីបញ្ជាការដ្ឋានភូមិភាគខាងកើតបាននិងកំពុងបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ហើយក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំក្នុងតំបន់ផងដែរ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីខែសីហាឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន ព្រមានប្រទេសអាស៊ីចំនួន ២ ដែលព្យាយាមស្វែងរកទំនាក់ទំនងជិតស្និទ្ធ ជាមួយ អាមេរិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ