Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lukashenko បញ្ជាក់ថា មេដឹកនាំក្រុមទាហានស៊ីឈ្នួល រុស្ស៊ី លែងនៅប្រទេសបេឡារុសហើយ

បានផុស

នៅ

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin បានចាកចេញពីប្រទេសបេឡារុស ហើយត្រលប់ទៅប្រទេសរុស្ស៊ីវិញហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យប្រធានាធិបតីរបស់លោក Lukashenko បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោក Prigozhin កំពុងស្ថិតនៅក្នុងទីក្រុង St. Petersburg ហើយប្រហែលជាបានទៅទីក្រុងមូស្គូ ឬកន្លែងផ្សេងទៀតក្នុងប្រទេសរុស្ស៊ី ប៉ុន្តែឥឡូវនេះលោកមិននៅក្នុងប្រទេសបេឡារុសទៀតនោះទេ ។

លោក Lukashenko បានបន្ថែមទៀតថា ចំណែកអ្នកប្រយុទ្ធរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group កំពុងស្នាក់នៅក្នុងជំរំអចិន្ត្រៃយ៍របស់ពួកគេ ប៉ុន្តែលោកមិនបានប្រាប់ពីទីតាំងរបស់ពួកគេថានៅទីណានោះទេ ។

គួរបញ្ជាក់ថា ក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំដោយលោក Prigozhin បានប៉ុនប៉ងបះបោរប្រដាប់អាវុធបរឆាំងនឹងទីក្រុងមូស្គូកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបីថ្ងៃក្រោយមកលោក Lukashenko បានប្រកាសថា លោក Prigozhin ស្ថិតនៅក្នុងប្រទេសបេឡារុស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមទាហានស៊ីឈ្នួល រុស្ស៊ី ដែលភៀសខ្លួនទៅ បេឡារុស កំពុងសំងំ​ហ្វឹកហាត់ប្រើរថក្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម