Connect with us

ព័ត៌មានអន្ដរជាតិ

ការធ្វើដំណើរតាមផ្លូវអាកាសសកលឡើងដល់ ៩៦ ភាគរយនៃកម្រិតមុនកូវីដ

បានផុស

នៅ

យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គិតត្រឹមខែឧសភា ចរាចរណ៍ផ្លូវអាកាសពិភពលោកបានឈានដល់ ៩៦.១ ភាគរយនៃកម្រិតមុនកូវីដ ដោយសារតម្រូវការធ្វើដំណើរ​មានកំណើនខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចរាចរណ៍ផ្លូវអាកាស បានកើនឡើង ៣៩.១ ភាគរយ បើប្រៀបធៀបនឹងខែឧសភាឆ្នាំមុន​ ចំណែកការដឹកទំនិញវិញកើនឡើងដល់ ៨១.៨ ភាគរយ ខណៈក្រុមហ៊ុនដឹកជញ្ជូនអាមេរិកខាងជើង មានកំណើនជាង ៨៦.៣ ភាគរយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Willie Walsh អគ្គនាយក IATA បង្ហាញថា ការហោះហើររបស់យន្តហោះផ្ទុកទំនិញឈានដល់ ៨១.៨ ភាគរយ ​។ ដោយឡែក​ ចរាចរណ៍ផ្លូវអាកាសក្នុងប្រទេសកើនឡើង ៣៦.៤ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលលើសពីកម្រិតមុនកូវីដ ៥.៣ ភាគរយ ។

លោក Walsh បានឲ្យដឹងទៀតថា ចំពោះចរាចរណ៍ផ្លូវអាកាសជាអន្តរជាតិវិញ បានកើនឡើងជាង ៤១ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការហោះហើរក្នុងរដូវក្ដៅឈានដល់ ៩០.៨ ភាគរយនៃកម្រិតឆ្នាំ ២០១៩ ។

ដោយឡែក សម្រាប់ទិន្នន័យផ្សេងទៀតរបស់ IATA បានបង្ហាញថា តម្រូវការសកលសម្រាប់ទំនិញដឹកតាមអាកាស ដែលវាស់វែងជាតោន ឬគីឡូម៉ែត្រ បានធ្លាក់ចុះ ៥.២ ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ ២០២២ ។ ចំណែកសមត្ថភាពហោះហើរផ្ទុកទំនិញ បានកើនឡើង ១៤.៥ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម