ព័ត៌មានអន្ដរជាតិ
៣០លានឆ្នាំទៀត ទ្វីបអាហ្វ្រិក នឹងប្រេះបែកជាពីរ បង្កើតបាន មហាសមុទ្រទីប្រាំមួយ
អ្នកវិទ្យាសាស្ត្របានព្រមានថា ស្នាមប្រេះដ៏ធំនៅអាហ្រ្វិក នឹងបំបែកទ្វីបនេះជាពីរ ហើយបង្កើតជាមហាសមុទ្រទីប្រាំមួយរបស់ផែនដី។

បណ្តាប្រទេសនៅតាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍នឹង ក្លាយជាកោះដ៏ធំមួយ ដែលបង្កើតបានជាសមុទ្រថ្មីទាំងស្រុង ចាប់ពីប្រទេសអេត្យូពី រហូតដល់ប្រទេសម៉ូសំប៊ិក។
មែនទែនទៅ ស្នាមប្រេះនៅអាហ្វ្រិកខាងកើត បង្កើតឡើងកាលពី ២២ លានឆ្នាំមុនមកម្ល៉េះ ប៉ុន្តែទើបបង្ហាញសកម្មភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារតែមានស្នាមប្រេះមួយបានលេចឡើងនៅតាមបណ្តោយវាលខ្សាច់នៃប្រទេសអេត្យូពីនៅឆ្នាំ ២០០៥ ហើយកំពុងពង្រីកក្នុងទំហំ ២.៥៤ សង់ទីម៉ែត្រក្នុងមួយឆ្នាំ ។ វាគឺជាលទ្ធផលនៃផ្ទាំងតិកតូនិកចំនួនពីរ ដែលញែកចេញពីគ្នា។

ទន្ទឹមនោះ ការសិក្សាមួយដែលចេញផ្សាយកាលពីខែមិថុនា បានរកឃើញទៀតថា ការរុញច្រាននៃថ្មដែលមានកម្តៅក្តៅខ្លាំង ចេញពីស្នូលនៃភពផែនដីរបស់យើង ក៏កំពុងធ្វើឲ្យស្នាមប្រេះរីកកាន់តែធំផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Ken Macdonald សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានប្រាប់ DailyMail.com ថា “អ្វីដែលយើងមិនដឹងគឺថាតើ ការប្រេះនេះ នឹងបន្តក្នុងល្បឿនបច្ចុប្បន្នរបស់វា ដើម្បីបង្កើតជាមហាសមុទ្រ ដែរឬក៏យ៉ាងណា។ ដំបូងវាអាចបង្កើតបានប៉ុនសមុទ្រក្រហម ហើយក្រោយមកទៀត បង្កើតទៅជាអ្វីដែលកាន់តែធំ ដូចជាមហាសមុទ្រអាត្លង់ទិក ប៉ុន្តែទោះបីជាយ៉ាងណា ដើម្បីបង្កើតសមុទ្រដែលមានទំហំប៉ុនសមុទ្រក្រហមបច្ចុប្បន្ន គឺវាត្រូវចំណាយពេលប្រហែល ២០ ទៅ ៣០ លានឆ្នាំទៀតឯណោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទាំងទឹកកកទាំងអស់នៅ អាហ្វ្រិក នឹងរលាយបាត់ពីផែនដីក្នុងឆ្នាំ ២០៥០

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ