Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោក Zelensky កំពុងនាំភពផែនដីទាំងមូល ឲ្យធ្លាក់នរក

បានផុស

នៅ

ស្របពេលប្រឈមមុខនឹងបរាជ័យនៅសមរភូមិ ប្រធានាធិបតីអ៊ុយក្រែន កំពុងព្យាយាមអូសទាញអង្គការណាតូ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះ ដោយការវាយប្រហារបន្លំភ្នែក លើរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប។ នេះបើតាមការលើកឡើងរបស់លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី៧ខែកក្កដា។

លោក Anatoly Antonov (រូបថត៖ SANA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Antonov បានប្រាប់សារព័ត៌មាន Newsweek នៅក្នុងបទសម្ភាសន៍មួយថា “អ្នកយកព័ត៌មាន បន្តធ្វើពុត ធ្វើជាមិនដឹងរឿងជាក់ស្តែង។ តាំងពីដើមនៃប្រតិបត្តិការយោធាពិសេស ការចោទប្រកាន់ទាំងអស់របស់រដ្ឋាភិបាលលោក Zelensky លើយើង ចុងក្រោយប្រែទៅជាប្រតិបត្តិការបំផ្លិចបំផ្លាញទីក្រុងកៀវខ្លួនឯងទៅវិញ”។

មុននេះ លោក Zelensky ចោទប្រកាន់រុស្សីថា បានពង្រាយគ្រឿងផ្ទុះ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ប៉ុន្តែលោក Antonov គូសបញ្ជាក់ថា មិនសមហេតុផលសោះក្នុងការចោទរុស្ស៊ីមានបំណងធ្វើឲ្យខូចខាតដល់ទីតាំង ដែលខ្លួនគ្រប់គ្រងតាំងពីខែមីនាឆ្នាំ២០២២មក។

លោក Zelensky (រូបថត៖ AP)

លោក Antonov អះអាងថា ចេតនាឧក្រិដ្ឋកម្មពីសំណាក់ទីក្រុងកៀវ គឺគ្រាន់តែបង្វែរការយកចិត្តទុកដាក់ពីបរាជ័យនៃប្រតិបត្តិការវាយបករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីចោទប្រកាន់រុស្ស៊ី ថាជាភេរវករនុយក្លេអ៊ែរ នៅមុនកិច្ចប្រជុំកំពូលអង្គការណាតូ ហើយអូសទាញប្លុកដឹកនាំដោយសហរដ្ឋអាមេរិក ឲ្យធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់ប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវឲ្យអ្នកគាំទ្រទីក្រុងកៀវ ត្រូវមានទំនួលខុសត្រូវ និងបញ្ចេញឥទ្ធិពល ដើម្បីចៀសវាងគ្រោះមហន្តរាយទ្រង់ទ្រាយធំ។ ពលរដ្ឋអាមេរិក និងអឺរ៉ុប គួរតែត្រៀមខ្លួនដើរជាជួរចុះទៅឋាននរក ដែលរដ្ឋាភិបាលរបស់លោក Zelensky កំពុងអូសទាញភពផែនដីទាំងមូលឲ្យធ្លាក់ចូល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ព្រមានប្រឆាំង អាមេរិក ចំពោះការបញ្ជូន គ្រាប់បែកចង្កោមទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម