Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះខួប ១ ឆ្នាំការធ្វើឃាតលោក Abe ខណៈសវនាការកាត់ទោស​ជនសង្ស័យមិនទាន់បើកនៅឡើយទេ

បានផុស

នៅ

ថ្ងៃសៅរ៍ ទី៨ ខែកក្កដានេះ គឺជាខួប ១ ឆ្នាំហើយ ចាប់តាំងពីលោក Shinzo Abe ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន ត្រូវបានធ្វើឃាត ខណៈសំណុំរឿងក្ដីកាត់ទោសជនសង្ស័យក៏នៅមិនទាន់ត្រូវបានបើកសវនាការនៅឡើយផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abe ត្រូវ​បាន​ជនសង្ស័យឈ្មោះ Yamagami Tetsuya បាញ់​សម្លាប់​ទាំងថ្ងៃ ខណៈ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ទីក្រុង Nara ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ខណៈការ​ស្លាប់​របស់​លោក​បាន​ធ្វើ​ឲ្យ​មាន​ភាព​តក់ស្លុតយ៉ាងខ្លាំង​ពេញ​ប្រទេស​ ។

មិនបានប៉ុន្មានផង ជនសង្ស័យឈ្មោះ Yamagami ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានការចោទប្រកាន់ថាបានបើកការបាញ់ប្រហារលើលោក Abe កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ខណៈជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត រួមជាមួយការចោទប្រកាន់ផ្សេងទៀតកាលពីខែមករាឆ្នាំនេះ ប៉ុន្តែទោះជាយ៉ាងណា សំណុំ​រឿង​ប្រឆាំងនឹង Yamagami នៅ​មិន​ទាន់​ត្រូវ​បាន​បើក​សវនាការ​នៅ​ឡើយ​ទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ Yamagami បានប្រាប់អាជ្ញាធរថា គាត់បានប្រព្រឹត្តទង្វើរបែបនេះ ដោយសារតែលោក Abe មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមសាសនា ហើយម្តាយរបស់គាត់បានបរិច្ចាកប្រាក់យ៉ាងច្រើនដល់ក្រុមនេះ ជាហេតុធ្វើឲ្យគ្រួសាររបស់គាត់ជួបវិបត្តិហិរញ្ញវត្ថុ ។

ស្របពេលជាមួយគ្នានេះ មេធាវី​របស់ Yamagami ក៏បាន​និយាយផងដែរ​ថា សវនាការ​លើក​ដំបូង​នៃ​ការ​កាត់​ក្តី​របស់​ជនសងស្ស័យរូបនេះ​រំពឹង​នឹង​ត្រូវ​ធ្វើ​ឡើយនៅ​ឆ្នាំ​ក្រោយឯណោះ ។

គួរបញ្ជាក់ថា ចាប់តាំងពីការបាញ់ប្រហារសម្លាប់លោក Shinzo Abe មក ប៉ូលិសជប៉ុនបាននឹងកំពុងរឹតបន្តឹងវិធានការសន្តិសុខខ្លាំងមែនសម្រាប់ការពារមន្ត្រីជាន់ខ្ពស់ ខណៈកាលពីខែមេសា ក៏មានហេតុការណ៍បំផ្ទុះគ្រាប់បែកប៉ុនប៉ងធ្វើឃាតលើលោកនាយករដ្ឋមន្ត្រី Fumio Kishida ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម