Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តវៀតណាម ជាប់កម្ពុជា រញ្ជួយដី១០ដង ត្រឹមមួយថ្ងៃ

បានផុស

នៅ

ខេត្តមួយរបស់ប្រទេសវៀតណាមគឺ Kon Tum ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា បានជួបប្រទះគ្រោះរញ្ជួយដីរហូតទៅដល់១០លើកក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ចាប់ពីកម្រិត៣.៥ ទៅដល់ ៤.២ រ៉ិចទ័រ។ នេះបើតាមការបញ្ជាក់ពី ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA កាលពីថ្ងៃសុក្រទី៧ខែកក្កដា។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលព្រមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ, VNA បានរាយការណ៍ថា ការរញ្ជួយដីលើកទីមួយ មានកម្រិត ៣.៩រ៉ិចទ័រ វាយប្រហារនៅម៉ោង៩:៣១នាទីព្រឹក។

ការរញ្ជួយទីពីរ មានកម្រិត៤រ៉ិចទ័រ កើតឡើងនៅមួយនាទីក្រោយ ហើយប្រាំនាទីបន្ទាប់មកទៀត ការរញ្ជួយដីលើកទីបីមានកម្រិត ៣.៩រ៉ិចទ័រ។ ការរញ្ជួយចុងក្រោយ ត្រូវបានកត់ត្រានៅម៉ោង៩:៤៨ព្រឹក ជាមួយកម្រិតខ្ពស់ជាងគេគឺ ៤.២រ៉ិចទ័រ។

ទោះបីជាយ៉ាងណាក៏ដោយ ការរញ្ជួយចំនួន៦លើកផ្សេងទៀត មិនត្រូវបានបញ្ជាក់ពីកម្រិតនោះទេ។ ការរញ្ជួយដីទាំង១០លើកនេះ​ គឺសុទ្ធតែមានជម្រៅ ៨.១ គីឡូម៉ែត្រ ហើយមិនមានហានិភ័យបង្កជាគ្រោះមហន្តរាយអ្វីឡើយ។

គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយ ដែលខេត្ត Kon Tum របស់វៀតណាម ជួបគ្រោះរញ្ជួយដី។ ការរញ្ជួយដីកម្រិត៤.៧រ៉ិចទ័រដែលបានកត់ត្រានៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២២ គឺជាកម្លាំងខ្លាំងបំផុតដែលវាយប្រហារតំបន់នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VOV, Tuoi Tre

ចុចអាន៖ ខេត្តភាគខាងជើងប្រទេសថៃ រងគ្រោះដោយការរញ្ជួយដី ផ្ទួនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម