Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ និងបាក់ដីនៅប៉ាគីស្ថាន សម្លាប់មនុស្ស ៥០នាក់

បានផុស

នៅ

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សយ៉ាងតិច៥០នាក់ រួមទាំងកុមារ៨នាក់ផងដែរ ត្រូវបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់និងការរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុង ដែលវាយប្រហារប្រទេសប៉ាគីស្ថាន ចាប់តាំងពីខែមុនមក។

ជារៀងរាល់ឆ្នាំ នៅចន្លោះខែមិថុនាដល់ខែកញ្ញា ខ្យល់មូសុងរដូវក្តៅ តែងតែនាំទឹកភ្លៀងក្នុងកម្រិតប្រមាណ៧០%ទៅ៨០% មកកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ។

ទឹកភ្លៀងមានសារៈសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅរបស់កសិករ និងសន្តិសុខស្បៀងនៅក្នុងតំបន់ ដែលមានប្រជាជនប្រហែល២ពាន់លាននាក់មួយនេះ ប៉ុន្តែវាក៏នាំមកនូវគ្រោះមហន្តរាយដូចជា ការរអិលបាក់ដីនិងទឹកជំនន់ផងដែរ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ AFP ថា ការស្លាប់មនុស្សចំនួន៥០នាក់ និងរបួស៨៧នាក់ ត្រូវបានរាយការណ៍ក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់ផ្សេងៗគ្នា ទូទាំងប្រទេសប៉ាគីស្ថាន ចាប់តាំងពីការចាប់ផ្តើមនៃរដូវខ្យល់មូសុងនៅថ្ងៃទី២៥ខែមិថុនាមក។

យោងតាមទិន្នន័យផ្លូវការ, ភាគច្រើននៃអ្នកស្លាប់គឺស្ថិតនៅក្នុងខេត្ត Punjab ភាគខាងកើត ហើយមួយចំនួនធំ គឺដោយសារតែការឆក់ខ្សែភ្លើង និងបាក់អគារ។

មន្ត្រីនៅទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា នៅទីនោះ ទឹកភ្លៀងបានធ្លាក់ក្នុងកម្រិតបំបែកកំណត់ត្រាកាលពីថ្ងៃពុធ ដោយប្រែក្លាយផ្លូវនានាទៅជាទន្លេ និងធ្វើឲ្យតំបន់ស្ទើរតែ៣៥% គ្មានអគ្គិសនីនិងទឹកប្រើប្រាស់ ក្នុងសប្តាហ៍នេះ។

ស្របពេលជាមួយគ្នានោះ នាយកដ្ឋានឧតុនិយម ព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងប្រទេស នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយព្រមានអំពីគ្រោះទឹកជំនន់ នៅក្នុងតំបន់អាងស្តុកទឹកនៃទន្លេសំខាន់ៗរបស់រដ្ឋ Punjab៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ហេតុអ្វីបានជាប្រទេស ប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ ធ្ងន់ធ្ងរបែបនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៦ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៦ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម៩ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម