ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រាប់មូលហេតុដែល អាមេរិក សម្រេចបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីសុក្រ អំពីមូលហេតុនៃការសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ។

លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយសារតែទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវកំពុងអស់គ្រាប់ធម្មតាហើយ ដូច្នេះមានតែគ្រាប់បែកប្រភេទនេះប៉ុណ្ណោះដែលជាជម្រើសដ៏ល្អ ។
លោក បៃដិន បាននិយាយទៀតថា “បច្ចុប្បន្នអ៊ុយក្រែនកំពុងអស់គ្រាប់ហើយ ម្យ៉ាងវិញទៀតនេះក៏ជាសង្គ្រាមដែលទាក់ទងនឹងគ្រាប់បែកផងដែរ ដូច្នេះហើយទើបខ្ញុំយកអនុសាសន៍របស់ក្រសួងការពារជាតិទៅពិចារណា ហើយនៅទីបំផុតខ្ញុំបានអនុញ្ញាតឲ្យមានការផ្ដល់អាវុធបែបនេះទៅដល់អ៊ុយក្រែន” ។

ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា រដ្ឋាភិបាលទីក្រុងកៀវពិតជាត្រូវការគ្រាប់បែកចង្កោម ហើយសព្វាវុធប្រភេទនេះ គឺចាំបាច់ណាស់ដើម្បីពង្រឹងឱកាសនៃការវាយលុករបស់អ៊ុយក្រែន ហើយវាក៏ជារឿងសំខាន់ផងដែរដែលពួកគេមានអាវុធដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី” ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ នឹងផ្ដល់គ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ទៅឲ្យអ៊ុយក្រែន ខណៈក្នុងសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីចំនួនគ្រាប់ពិតប្រាកដដែលត្រូវផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ប្រតិកម្មភ្លែត ក្រោយអាមេរិក សម្រេចផ្តល់គ្រាប់បែកចង្កោមឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ