ព័ត៌មានអន្ដរជាតិ
សំរាមនៅទីក្រុងបាងកកកំពុងគរដូចភ្នំ ទោះមានឡានដឹកជាង ១ ពាន់គ្រឿងក៏ដោយ
នៅក្រុងបាងកក សំរាមគរពាសពេញដីដូចភ្នំ ទោះបីអភិបាលក្រុងជួលឡានដឹកសំរាមពីក្រុមហ៊ុនឯកជនជាង ១ ពាន់គ្រឿងមកដឹក ក៏មិនអាចបំពេញតាមតម្រូវការបានផងដែរ ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានត្អូញត្អែរថា រដ្ឋបាលក្រុងចំណាយប្រហែល ៨ ពាន់លានបាតក្នុងមួយឆ្នាំសម្រាប់តែការគ្រប់គ្រងសំរាមប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណា វាហាក់ដូចជាការគ្រប់គ្រងនេះមិនមានប្រសិទ្ធភាពសោះ ។
ចំពោះមូលហេតុវិញ រដ្ឋបាលក្រុងបាងកកបានរកឃើញថា រថយន្តជួលទាំងនេះ ជាមធ្យមធ្វើការតិចជាងពាក់កណ្តាលនៃពេលវេលាដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាជួល ។
លោក Chadchart បានបន្ថែមថា រដ្ឋបាលក្រុងគួរតែជួលឡានដឹកសំរាមទាំងអស់ឲ្យដំណើរការងារពេញ ១៦ ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើឲ្យវាកាន់តែមានប្រយោជន៍បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងទីក្រុងបាងកក។
បើសិនជាក្រុមហ៊ុនប្រមួលសំរាមធ្វើការ ១៦ ម៉ោង នោះនឹងអាចប្រមូលសំរាមបានច្រើន ហើយលើសពីនេះ អភិបាលក្រុងបាងកក ចង់ឲ្យមានការប្រមូលសំរាម ២ ដងក្នុងមួយសប្តាហ៍ ខណៈអ្នកប្រមួលសំរាមភាគច្រើនទទួលបានប្រាក់ខែតិច ស្របពេលពួកគេកំពុងចង់រកចំណូលបន្ថែម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Thai PBS
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់