ព័ត៌មានអន្ដរជាតិ
«ទឹកតែ» នៅតែជាភេសជ្ជៈសម្រាប់ទទួលភ្ញៀវដ៏ពេញនិយមរបស់ពលរដ្ឋចិន
នៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតលើលោកនេះ ទឹកបរិសុទ្ធ ទឹកក្រូច និងភេសជ្ជៈមួយចំនួនទៀត គឺពេញនិយមខ្លាំងណាស់សម្រាប់ដាក់ទទួលភ្ញៀវដែលមកលេងផ្ទះ ឬសម្រាប់ទទួលទាននៅក្នុងអាហារដ្ឋាន និងភោជនីយដ្ឋានជាដើម។ ប៉ុន្តែ នៅក្នុងប្រទេសចិនវិញ ភេសជ្ជៈដែលគេនិយមដាក់ទទួលភ្ញៀវ ឬទទួលទានជាប្រចាំថ្ងៃនោះ គឺទឹកតែ។

តាមពិត បើនិយាយពីការបរិភោគទឹកតែជាប្រចាំថ្ងៃ គេនឹងនឹកឃើញភ្លាមដល់របៀបរបបនៃការរស់នៅរបស់ប្រជាជនចិននៅក្នុងសម័យបុរាណតាមរយៈការអានឯកសារប្រវត្តិសាស្ត្រ និងការទស្សនាខ្សែភាពយន្តបុរាណចិន។ ជនជាតិចិននាសម័យបុរាណ គឺយកទឹកតែផឹកជំនួសទឹកធម្មតានៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ រហូតមកដល់ពេលនេះ ឲ្យតែនិយាយរឿងទឹកតែ ឬតែ គឺគេតែងនឹកឃើញពីគុណភាពនៃតែរបស់ចិនដែលត្រូវបានកោតសរសើរថា មានគុណភាពល្អ និងរសជាតិឆ្ញាញ់។

នៅពេលបច្ចុប្បន្ននេះ ទឹកតែ នៅតែពេញនិយមដដែលសម្រាប់ប្រជាពលរដ្ឋចិន។ អ្នកកាសែតជាស្រ្តីនៃកាសែត គ័ងស៊ី ដេលី (Guangxi Daily)ម្នាក់ បានរៀបរាប់ថា នៅប្រទេសចិន មិនថានៅតំបន់ណា ខេត្តណា ទីក្រុង ឬទីជនបទណានោះទេ គឺទឹកតែនេះ ជាភេសជ្ជៈទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចិន។ គាត់ថា សូម្បីតែនៅក្នុងពិធីមង្គលការ ឬបុណ្យទានផ្សេងៗ ក៏គេមិនដែលចោលប៉ាន់តែ និងទឹកតែនោះឡើយ ពោល គឺជនជាតិចិនទទួលទានទឹកតែ ប្រៀបដូចជនជាតិដទៃទទួលទានទឹកធម្មតាយ៉ាងដូច្នោះដែរ។

ចំណែក នៅតាមអាហារដ្ឋាន ឬភោជនីយដ្ឋានវិញ មិនថា តូច ធំ ឬទំនើប កម្រិតណានោះទេ គឺតែងតែមានប៉ាន់តែ និងកែវតែ នៅលើតុជាប់ជានិច្ចសម្រាប់ទទួលទានជាមួយអាហារដ៏សម្បូរបែបនៅលើតុនោះ។ សម្រាប់ជាតិសាសន៍ដទៃ អាចថា ជារឿងប្លែកបន្តិច ប៉ុន្តែ សម្រាប់ជនជាតិចិន វា គឺជារឿងធម្មតា។ ភ្ញៀវដែលជាជនបរទេសទៅលេងកម្សាន្តប្រទេសចិន បើចង់បរិភោគទឹកសុទ្ធ ទាល់តែកុម៉្មុង់បន្ថែម ទើបគេយកមកជូន ព្រោះគេមិនទម្លាប់ដាក់ទឹកបរិសុទ្ធសម្រាប់ទទួលភ្ញៀវ ឬទទួលទានឡើយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់