ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ ចិន ចង់ជំនួសអាមេរិក ជាមហាអំណាចពិភពលោក
កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ចេញមតិថា មេដឹកនាំចិន លោក ស៊ី ជីនពីង ចង់ឲ្យចិន ជំនួសសហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចពិភពលោក។
លោក បៃដិន អះអាងថា “លោក ស៊ី ចង់ឲ្យចិន ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំ និងសមត្ថភាពយោធាធំបំផុតក្នុងពិភពលោក។ លោក ស៊ី ក៏ចង់សរសេរច្បាប់នៃសណ្តាប់ធ្នាប់អន្តរជាតិមួយចំនួន ឡើងវិញផងដែរ ប៉ុន្តែមិនមែនទាំងអស់ឡើយ”។
ប៉ុន្តែទោះជាយ៉ាងណា លោក បៃដិន មានជំនឿថា សហរដ្ឋអាមេរិកនិងចិន ក៏នឹងអាចបង្កើតទំនាក់ទំនងការងារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ។
លោក បៃដិន និយាយថា “ខ្ញុំគិតថា មានវិធីដើម្បីដោះស្រាយនិងបង្កើតទំនាក់ទំនងការងារជាមួយប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងយើង”។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ខណៈលោករៀបនឹងចាកចេញទៅចក្រភពអង់គ្លេស ដើម្បីជួបជាមួយស្តេច Charles ទី៣ មុនពេលបន្តទៅប្រទេសលីទុយអានី សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែកក្កដា ហើយបន្ទាប់មក ឈប់សំចតចុងក្រោយនៅប្រទេសហ្វាំងឡង់។
ទន្ទឹមនោះ ការអត្ថាធិប្បាយរបស់លោក បៃដិន ពាក់ព័ន្ធប្រទេសចិន ក៏បានកើតឡើងផងដែរ ចំពេលមានភាពខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងចិន មានភាពតានតឹងដោយសារ ការរឹតត្បិតរបស់សហរដ្ឋអាមេរិក លើការនាំចេញទំនិញនិងសេវាកម្ម, ការបន្តយកពន្ធលើទំនិញចិន, ការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងប៉េកាំង ជុំវិញកិច្ចសហប្រតិបត្តិការក្រោយៗទៀតជាមួយទីក្រុងមូស្គូ, កំណើនពាណិជ្ជកម្មពិភពលោកជាប្រាក់យ័ន និងការថយចុះឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិកនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក បៃដិន មិនគិតថា ការហៅលោក ស៊ី ជា “ជនផ្ដាច់ការ” ប៉ះពាល់ ដល់ទំនាក់ទំនង អាមេរិក-ចិន ឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា