Connect with us

ព័ត៌មានអន្ដរជាតិ

វត្តមាននាវាមុជទឹកអាមេរិក នៅឧបទ្វីបកូរ៉េ ធ្វើឲ្យសង្គ្រាមនុយក្លេអ៊ែរ ជិតកើតឡើងមែនទែនហើយ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃចន្ទទី១០ខែកក្កដា ប្រទេសកូរ៉េខាងជើង បានបរិហារទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការដាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ដោយនិយាយថា រឿងនេះបង្កើតស្ថានភាពដែលនាំឲ្យជម្លោះនុយក្លេអ៊ែរ ខិតកាន់តែជិតក្លាយជាការពិតហើយ ។

ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានអះអាងដែរថា យន្តហោះឈ្លបយកការណ៍របស់អាមេរិកនាពេលថ្មីៗនេះ បានរំលោភលើលំហអាកាសរបស់ខ្លួននៅជិតឆ្នេរសមុទ្រភាគខាងកើត។

យោងតាមការចុះផ្សាយរបស់កាសែត KCNA បានឲ្យដឹងថា ទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទ្រព្យសម្បត្តិនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ នៅឧបទ្វីបកូរ៉េ គឺជាការគំរាមកំហែងនុយក្លេអ៊ែរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ ហើយបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព។

KCNA បានឲ្យដឹងទៀតថា “ស្ថានភាពធ្ងន់ធ្ងរកើតឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ គឺអាស្រ័យលើសកម្មភាពរបស់អាមេរិកនាពេលអនាគត ហើយទីក្រុងវ៉ាស៊ីនតោន នឹងទទួលខុសត្រូវទាំងស្រុងប្រសិនបើស្ថានការណ៍មិននឹកស្មានដល់ណាមួយ កើតឡើងមែននោះ”។

គួរបញ្ជាក់ជាថ្មី នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក បានមកដល់កំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បូង ក្នុងខែមិថុនា បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាលពីខែមេសាថា នាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក ប៉ុន្តែមិនបង្ហាញពេលវេលាជាក់លាក់សម្រាប់ដំណើរទស្សនកិច្ចបែបនេះទេ។

ទន្ទឹមនោះ វាក៏ជាផ្នែកមួយនៃផែនការជំរុញការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់អាមេរិក សំដៅឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការគំរាមកំហែង និងការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើង ដើម្បីការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ដូចដែលបានព្រមព្រៀងដោយមេដឹកនាំទាំងពីរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម