ព័ត៌មានអន្ដរជាតិ
បារាំង ហាមមិនឲ្យលក់-ទិញកាំជ្រួចក្នុងទិវាចាប់ផ្ដើមបដិវត្តន៍ ដើម្បីការពារកុបកម្មផ្ទុះឡើងជាថ្មី
ប្រទេសបារាំងបានហាមឃាត់ការលក់-ទិញ ការកាន់កាប់ និងការដឹកជញ្ជូនកាំជ្រួចទាំងអស់ ក្នុងអំឡុងពេលទិវា Bastille Day នៅថ្ងៃទី១៤ ខែកក្កដា ដែលជាទិវាតំណាងឲ្យការចាប់ផ្តើមនៃបដិវត្តន៍បារាំងជាង ២០០ ឆ្នាំមុន ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដើម្បីទប់ស្កាត់ហានិភ័យនៃការរំខានធ្ងន់ធ្ងរដលសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសនៃទិវា Bastille Day, អាជ្ញាធរបារាំងបានដាក់ចេញនូវការហាមឃាត់ការលក់ ការដឹកជញ្ជូន និងការប្រើប្រាស់វត្ថុធាតុដែលអាចដុតឆេះ ដូចជា រំសេវ និងកាំជ្រួច រហូតដល់ថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែការហាមឃាត់មួយនេះ ត្រូវបានលើកលែងចំពោះការបង្ហាញការបាញ់កាំជ្រួចផ្លូវការដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ។
ក្រៅពីការរឹតបន្តឹងលើកាំជ្រូច បារាំងក៏នឹងដាក់ពង្រាយបន្ថែមនូវកងកម្លាំងសន្តិសុខដ៏ច្រើនដើម្បីរក្សាសន្តិភាព និងដើម្បីការពារបារាំងកុំឲ្យមានបញ្ហារំខានកើតឡើងនៅក្នុងថ្ងៃពិសេសមួយនេះផងដែរ បន្ទាប់ពីមានកុបកម្មកើតឡើងកាលពីពេលថ្មីៗនេះ ។

បញ្ហាកុបកម្មដ៏ចលាចលក្នុងប្រទេសមួយនេះកើតឡើង បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់យុវជនម្នាក់ឈ្មោះ Nahel អាយុ ១៧ ឆ្នាំនៅទីក្រុង Nanterre ដោយសារតែមិនគោរពច្បាប់ចរាចរណ៍ ខណៈតាមតួលេខ មនុស្សជាង ៣,៧០០ នាក់ត្រូវបានចាប់ខ្លួន រួមទាំងក្មេងៗយ៉ាងហោចណាស់ ១,១៦០ នាក់ផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BBC
ចុចអាន ៖ ក្រុមហ៊ុនអាកាសចរណ៍ ២ លើពិភពលោក មានគ្រោះថ្នាក់ច្រើនជាងគេបង្អស់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក