ព័ត៌មានអន្ដរជាតិ
បញ្ហាចំនួន ២ នឹងដាក់បញ្ចូលក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន
វិបត្តិមីយ៉ាន់ម៉ា និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានគ្រោងទុកនៅថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីបានកំណត់ពេលកិច្ចប្រជុំចង្អៀត ក្រោយសម័យប្រជុំពេញអង្គ ។

បើយោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះដែរ ឥណ្ឌូណេស៊ីក៏ចង់ដាក់ទណ្ឌកម្មបន្ថែមលើយោធាក្នុងទីក្រុង ណៃពិដោរ ចំពោះការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ជាពិសេសចំណុចទាក់ទងនឹងការបញ្ចប់អំពើហិង្សា ជំនួយមនុស្សធម៌ និងការចាប់ផ្ដើមកិច្ចសន្ទនាផ្នែកនយោបាយជាដើម ។
ប្រភពបានចង្អុលបង្ហាញទៀតថា ប្រធានអាស៊ានបានទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមានតំណាងរដ្ឋាភិបាលរួបរួមជាតិ កងកម្លាំងការពារប្រជាជន និងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាស៊ានបានរងសម្ពាធពីដៃគូសន្ទនា ជាពិសេសអាមេរិក ដែលចង់ឃើញការបញ្ឈប់រាល់អំពើហិង្សាលើប្រជាជនមីយ៉ាន់ម៉ា ខណៈទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធា និងធនាគារធំៗចំនួន ២ ផងដែរ គឺធនាគារជាតិមីយ៉ាន់ម៉ា និងធនាគារវិនិយោគ និងពាណិជ្ជកម្មមីយ៉ាន់ម៉ា ខណៈគោលបំណងគឺដើម្បីកាត់បន្ថយសមត្ថភាពរបស់យោធាក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ្នកតស៊ូ ។
ប្រភពនោះបាននិយាយថា រដ្ឋមន្ត្រីអាស៊ាននឹងបន្តបញ្ជាក់សារជាថ្មីនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងជំរុញឲ្យក្រុងណៃពិដោអនុវត្តវា ខណៈអាស៊ានក៏នឹងបន្តហាមប្រាមលើការចូលរួមរបស់មេដឹកនាំកំពូលរបស់ទីក្រុងណៃពិដោក្នុងកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ានផងដែរ ។
គួរបញ្ជាក់ថា វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអូសបន្លាយពេលជាង ២ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈការប្រយុទ្ធគ្នានាពេលថ្មីៗនេះបានបង្ខំឲ្យប្រជាពលរដ្ឋជាង ៥,០០០ ភូមិត្រូវភៀសខ្លួនចេញពីជម្លោះ និងឆ្លងចូលទៅក្នុងប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ