Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់មួយមេធំ លិចផ្លូវ និងស្ទះចរាចរណ៍នៅ ភូកេត ខណៈកម្ពស់​ទឹកឡើងលើសកន្លះម៉ែត្រ

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការជន់លិចផ្លូវ និងស្ទះចរាចរណ៍សម្រាប់យានយន្តធុនតូចនៅក្នុងខេត្តភូកេត ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអាទិត្យ ខណៈតំបន់ផ្សេងៗរបស់ខេត្តរមណីយដ្ឋានមួយនេះក៏រងផលប៉ះពាល់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ដែលរងផលប៉ះពាល់ទាំងនោះរួមមាន Khao Khat, Ao Yon, Phaniang Sam Kongnam, Tha Khraeng, Rai Foon, Dao Roong និងតំបន់ Chaofa Sakdidet ស្ថិតនៅក្នុងស្រុក Muang ហើយដោយសារតែកម្រិតទឹកមានជម្រៅជ្រៅពេក ទើបបណ្ដាលឲ្យរថយន្តតូចៗដែលកំពុងធ្វើដំណើរឆ្លងកាត់ត្រូវជាប់គាំង ។

ទឹកជំនន់នៅតំបន់ទាំងនេះមានជម្រៅយ៉ាងតិច ៦០ សង់ទីម៉ែត្រ ខណៈនៅ​តំបន់ Patong, Kathu និងតំបន់ Kor Kathu ស្ថិតក្នុងស្រុក​ Kathu ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងមានកម្ពស់លើសពីកន្លះម៉ែត្រទៅទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច និងភាគខាងត្បូងរួមទាំងខេត្តភូកេតផងដែរនោះ នឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិត ៤០ ទៅ ៦០ ភាគរយ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ ហើយបន្ទាប់មកពី ៦០ ទៅ ៧០ ភាគរយនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ បញ្ហាចំនួន ២ នឹងដាក់បញ្ចូលក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១០ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម