Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់សម្លាប់មនុស្ស ៦ នាក់ក្នុងសាលាមត្តេយ្យនៅភាគខាងត្បូង ចិន

បានផុស

នៅ

យោងតាមមន្ត្រីម្នាក់បាននិយាយថា មនុស្សចំនួន ៦ នាក់ រួមទាំងកុមារ ៣ នាក់ផងដែរត្រូវបានចាក់សម្លាប់នៅសាលាមត្តេយ្យមួយកន្លែងនៅទីក្រុង Lianjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ខណៈប៉ូលិសចាត់ទុកករណីនេះថាជា ការវាយប្រហារគិតទុកជាមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់រដ្ឋបាលទីក្រុងបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “ជនរងគ្រោះទាំង ៦ នាក់រួមមានគ្រូបង្រៀនម្នាក់ ឪពុកម្តាយ ២ នាក់ និងសិស្សសាលា ៣ នាក់ ខណៈជនសង្ស័យឈ្មោះ Wu វ័យ ២៥ ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរនៅ ២០ នាទីក្រោយមក” ។

ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះដែរ កំពុងផ្ទុះខ្លាំងមែនទែននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ដោយមានអ្នកចូលមើលរហូតដល់ ១៣០ លានដងគិតត្រឹមម៉ោង ១២ និង ២០ នាទីថ្ងៃត្រង់នេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វីដេអូដែលត្រូវបានថតដោយអ្នកដំណើរបង្ហាញពីទិដ្ឋភាពនៃឧក្រិដ្ឋកម្មនេះ ត្រូវបានលុបចេញពី Weibo និងវេទិកាចែករំលែក Douyin ផងដែរ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេស​ចិន​មានករណីវាយប្រហារដោយកាំបិតកើតឡើងច្រើនគួរឲ្យកត់សម្គាល់នៅតាមសាលារៀន បើ​ទោះ​បី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​សន្តិសុខ​ក៏​ដោយ ។

កាល​ពី​ខែ​សីហា​កន្លង​ទៅ មនុស្ស​ ៣ ​នាក់​ត្រូវ​បាន​សម្លាប់ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅ​ខេត្ត Jiangxi ភាគ​ខាង​ត្បូង​ដែល​បាន​កំណត់​គោលដៅលើ​សាលា​បណ្តុះបណ្ដាលកុមារ​មួយ​កន្លែង ខណៈនៅក្នុងខែមេសា ឆ្នាំ២០២១ កុមារ ២ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលបុរសម្នាក់កាន់កាំបិតដើរចូលសាលាមត្តេយ្យមួយនៅភាគខាងត្បូងប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ លោក បៃដិន៖ ចិន ចង់ជំនួសអាមេរិក ជាមហាអំណាចពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទី មុន

រដ្ឋបាលឃុំចន្រ្តី ច្រានចោលការផ្សព្វផ្សាយពីការរកឃើញសត្វខ្លាពីរក្បាលនៅខាងត្បូងផ្សារចន្ត្រី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

UN៖ របបសឹកមីយ៉ាន់ម៉ា នៅតែអាចទទួលបានអាវុធ និងលុយពីបរទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ

ព័ត៌មានជាតិ១០ ម៉ោង មុន

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

Sokha Hotels

ព័ត៌មានពេញនិយម