ព័ត៌មានអន្ដរជាតិ
ភាគខាងជើងប្រទេសឥណ្ឌា រងគ្រោះដោយទឹកជំនន់ និងបំណាក់ដី មនុស្ស២២នាក់ បាត់បង់ជីវិត

ភ្លៀងធ្លាក់យ៉ាងគំហុកនៅទូទាំងភាគខាងជើងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងតិច២២នាក់ ក៏ដូចជាបណ្តាលឲ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗផងដែរ។
សាលារៀនក្នុងទីក្រុង ញូវដែលី ត្រូវបិទទ្វារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋធានី កាលពីចុងសប្តាហ៍ ហើយអាជ្ញាធរនៅរដ្ឋ Himachal Pradesh និង Uttarakhand បានស្នើសុំប្រជាជន កុំចេញក្រៅផ្ទះលុះត្រាមានភាពចាំបាច់។
អាជ្ញាធរក៏បាននិយាយដែរថា ទីក្រុង ញូវដែលី បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
យោងតាមកាសែត Times of India, មនុស្សយ៉ាងតិច២២នាក់ បានបាត់បង់ជីវិតក្នុងទឹកជំនន់ និងការរអិលបាក់ដីនៅរដ្ឋភាគខាងជើង Himachal Pradesh, Uttarakhand, Uttar Pradesh, Jammu និង Kashmir និង Punjab កាលពីថ្ងៃអាទិត្យទី៩ខែកក្កដា។
នៅក្នុងរដ្ឋ Himachal Pradesh, ជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍ បានបណ្តាលឲ្យបាក់ស្ពាន និងបំផ្លាញផ្ទះសម្បែងជាច្រើន។ ទន្ទឹមនោះ អាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះមនុស្ស ដែលជាប់គាំងនៅលើផ្លូវ ដោយសារតែភ្លៀងធ្លាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?